Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌឫស្សីកែវ បង្ក្រាបទីតាំងជល់មាន់អនឡាញ ១ កន្លែង និងនាំខ្លួនមនុស្ស ៧ នាក់ ធ្វើកិច្ចសន្យា

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង ប្រភេទ​ជល់​មាន់ អន​ឡាញ បង្កប់​នៅ​ហាង​កាហ្វេ ១ កន្លែង ដែល​បង្ក​ភាព​អនាធិបតេយ្យ និង​ដកហូត​សម្ភារៈ​កុំព្យូទ័រ ព្រមទាំង​នាំ​ខ្លួន​មនុស្ស ៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នា​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៦ នេះ ដោយ​មាន​បទបញ្ជា​ពី​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​ចាត់​ឲ្យ លោក ឌន ដាវុឌ នាយក​រង​រដ្ឋបាល​ខណ្ឌ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​សង្កាត់ ចុះ​បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​បង្កប់​ល្បែង​ស៊ីសង ១ កន្លែង ស្ថិត​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នេះ ដកហូត​បាន​កុំព្យូទ័រ​ ១ គ្រឿង បៀរ​ ១​ ហ៊ូ ឃាត់ខ្លួន​មនុស្ស​បាន ៦ នាក់ កំពុង​ប្រព្រឹត្ត​ល្បែង​ស៊ីសង និង​ម្ចាស់​ទីតាំង ១ នាក់ សរុប ៧ នាក់។

ក្រោយ​ការ​ចុះ​បង្ក្រាប លោក ឌន ដាវុធ បាន​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា​ដល់​មនុស្ស​ទាំង ៧ នាក់ ព្រមទាំង​ណែនាំ​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​ល្បែង​ស៊ីសង​តទៅទៀត។ បន្ទាប់ពី​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​រដ្ឋបាល​រួចមក ក៏បាន​អនុញ្ញាត​ពួកគាត់​ត្រលប់​ទៅកាន់​លំនៅឋាន​រៀងៗ ខ្លួន ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម