ព័ត៌មានជាតិ
រូបថតជាច្រើនផ្ទាំង បង្ហាញពីសមិទ្ធផលនានា និងការងារអភិវឌ្ឍន៍ទីក្រុងភ្នំពេញ លើគ្រប់វិស័យ ក្នុងសម័យតេជោ-ធិបតី
រូបថតសកម្មភាពចម្រុះជាច្រើនផ្ទាំងស្ដីពីសមិទ្ធផលនានា និងការងារអភិវឌ្ឍន៍ទីក្រុងភ្នំពេញ លើគ្រប់វិស័យ ក្នុងសម័យតេជោ-ធិបតី ត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន រាជធានីភ្នំពេញ បានបំប្លែងខ្លួនពីទីក្រុងគ្មានមនុស្សនៅ ទៅជាទីក្រុងដែលជាបណ្ដុំ នៃការរស់នៅ ប្រកបដោយប្រណិតភាព តំបន់ទេសចរណ៍ដ៏រស់រវើក មានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បានយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។



ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន។



មុនពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រាបជូន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈប្រតិភូចូលរួម ពីរូបភាពជាច្រើនផ្ទាំងខាងលើ បានបង្ហាញពីសមិទ្ធផលនានា និង ការងារអភិវឌ្ឍន៍ទីក្រុងភ្នំពេញលើគ្រប់វិស័យ ក្នុងសម័យតេជោ-ធិបតី និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនរបស់រាជធានីភ្នំពេញ បានបំប្លែងខ្លួនពីទីក្រុងគ្មានមនុស្សនៅ ទៅជាទីក្រុងដែលជាបណ្ដុំ នៃការរស់នៅប្រកបដោយប្រណិតភាព តំបន់ ទេសចរណ៍ដ៏រស់រវើក មានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បានយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។



ទន្ទឹមនោះ លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះ លោក ឃួង ស្រេង និងគណៈអភិបាល ព្រមទាំងថ្នាក់ដឹកនាំរាជធានី បានខិតខំប្រឹងប្រែងបំពេញការងារអភិវឌ្ឍន៍ទីក្រុងភ្នំពេញលើគ្រប់វិស័យទទួលបានផ្លែផ្កាដូចសព្វថ្ងៃនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


