Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងក្រុងបាត់ដំបង កំពុងផ្ទុះប្រតិកម្មទៅនឹងការពង្រីកផ្លូវធ្វើឲ្យប៉ះពាល់ខ្លាំងពេក

បានផុស

នៅ

កន្លងមកនេះប្រជាពលរដ្ឋស្ទើរគ្រប់ច្រកល្ហកនៅក្នុងក្រុងបាត់ដំបងបានត្អូញត្អែរ និង ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦ ជុំវិញសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុង ព្រមទាំងមានកម្លាំងជំនាញចុះធ្វើការវាស់វែងបាញ់គំនូសក្រហម នៅតាមដងផ្លូវនិងតាមជញ្ជាំងផ្ទះឬក៏របងផ្ទះ ដែលជាគំនូសតម្រូវឲ្យម្ចាស់ផ្ទះ ធ្វើការរួសរើឬវាយចេញដោយទុកឱសានវាទ ចន្លោះពី១៥ថ្ងៃ ទៅ២០ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះវាស់វែងនិងកំណត់ចិញ្ចើមផ្លូវ គឺពិតជាមិនធម្មតា ព្រោះទទឹងផ្លូវនីមួយៗមានទំហំសឹងតែស្មើផ្លូវជាតិទៅហើយ ដូច្នេះផលប៉ះពាល់ក៏មានទំហំធំធេងទៅតាមហ្នឹងដែរ ដែលបញ្ហានេះហើយបានធ្វើឲ្យប្រជាពលរដ្ឋផ្ទុះប្រតិកម្ម ដោយខ្លះទៀតបានធ្វើការតវ៉ានៅមុខសាលាក្រុងបាត់ដំបង ដើម្បីបន្ធូរបន្ថយទំហំផ្លូវនិងបន្ថយការប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគាត់ដែលរស់នៅរាប់សិបឆ្នាំមកហើយ។

ជាក់ស្ដែងនៅចំណុចផ្លូវកាត់ទទឹងលេខ ១២១ ដែលជាផ្លូវមានទំហំតូចជាងផ្លូវលេខ១ លេខ២ លេខ៣ និងលេខ៤ ផងនោះ ត្រូវបានមន្ត្រីទំនាញដែលចុះរបស់វែងបញ្ជាក់ថា ផ្លូវនេះតម្រូវឲ្យពង្រីកទទឹងសរុបប្រវែង ៣០ ម៉ែត្រ ដើម្បីចាក់បេតុងភ្ជាប់ពីផ្លូវលេខ៣ ទៅកាន់ផ្លូវលេខ៤ ខាងមុខវត្តទួលតាឯក ដូច្នេះបើផ្លូវតូចពង្រីកដល់ថ្នាក់ហ្នឹង ចុះទម្រាំផ្លូវលេខ១,២,៣និង៤ ត្រូវពង្រីកប៉ុណ្ណាដែរ ? 

រហូតមកទល់នឹងពេលនេះ យើងមិនទាន់ទទួលបានចម្លើយពីអាជ្ញាធរក្រុង ឬមន្ត្រីទំនាញណាមួយឡើយ ដើម្បីបញ្ជាក់ឲ្យដឹងថា តើការពង្រីកដល់ថ្នាក់ហ្នឹង សំអាងហេតុផលអ្វីខ្លះ ឬក៏ជាបទបញ្ជារបស់ក្រសួង ព្រោះប្រជាពលរដ្ឋបានលើកឡើងដែរថា ផ្លូវ ទូទាំងក្រុងមិនទាន់ធ្វើរួចផង។ដែលសព្វថ្ងៃនេះកំពុងហុយពេញបន្ទុក ឥឡូវថែមទាំងពង្រីកផ្លូវខ្នាតយក្សទៀត ដូច្នេះតើផលប៉ះពាល់ដល់ធ្ងន់ធ្ងររបស់ពួកគាត់ ដែលរស់នៅតាមបណ្ដោយផ្លូវលេខ៤ ចាប់ពីរង្វង់មូលព្រះនរាយណ៍ រហូតដល់ស្តុបពេទ្យពពីរ នឹងទៅជាយ៉ាងណា ? អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម