ព័ត៌មានអន្ដរជាតិ
អ្នកកោះ Greenland រាប់ពាន់នាក់ ចេញធ្វើបាតុកម្ម ប្រឆាំងលោក ត្រាំ
អ្នកកោះ Greenland រាប់ពាន់នាក់ បានចេញតវ៉ាប្រឆាំងនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមានផែនការក្រសោបយកកោះនេះទៅគ្រប់គ្រង។

តាមការផ្សាយរបស់ RT, មនុស្សប្រមាណ ៤ ០០០នាក់បាននាំគ្នាធ្វើបាតុកម្មក្នុងទីក្រុង Nuuk កាលពីថ្ងៃសៅរ៍ទី១៧ខែមករាឆ្នាំ២០២៦ ស្របពេលនៅរាជធានី កូប៉ិកហាក របស់ប្រទេសដាណឺម៉ាក ឯណោះ ក៏មានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូច ដើម្បីតវ៉ាទៅមេដឹកនាំអាមេរិកផងដែរ។
បាតុករខ្លះមានកាន់ទង់កោះ Greenland និងខ្លះលើកបដាដែលសរសេរថា « Greenland មិនមែនសម្រាប់លក់ទេ» និង «យើងមិនចង់ក្លាយជាជនជាតិអាមេរិកឡើយ»។

មិនត្រឹមប៉ុណ្ណឹង គេក៏ឃើញអ្នកចូលរួមមួយចំនួនរាំជាមួយស្គរ Tambourine ផងដែរ។ វាជាប្រពៃណីក្នុងតំបន់នេះ ដែលគេតែងតែប្រើប្រាស់ដើម្បីដោះស្រាយជម្លោះ។
អ្វីដែលគួឲ្យកត់សម្គាល់គឺថា នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen ក៏ចូលរួមក្នុងបាតុកម្មនេះដែរ ដោយលោកកាន់បដាសរសេរថា «យើងជាអ្នកកំណត់វាសនាអនាគតរបស់យើង»។

សូមជម្រាបជាថ្មី លោកត្រាំ បានត្រៀមកញ្ចប់ថវិការួចរាល់ហើយដើម្បីទិញយកកោះនេះ ប៉ុន្តែបានគំរាមអាចឈានដល់ការប្រើប្រាស់កម្លាំងយោធាតែម្តង ដើម្បីយក Greenland មកគ្រប់គ្រង បើផែនការមួយបរាជ័យ។
សម្រាប់រដ្ឋបាលលោក ត្រាំ, Greenland មិនមែនត្រឹមតែជាផ្ទាំងទឹកកកទេ ហើយមូលហេតុដែលលោក ត្រាំ ចង់បានកោះនេះខ្លាំងព្រោះវាជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីលការពារអាមេរិកពីការវាយប្រហារឆ្លងកាត់ប៉ូលខាងជើង។

លើសពីនេះ Greenland មានផ្ទុកនូវរ៉ែកម្រ ដែលចាំបាច់សម្រាប់បច្ចេកវិទ្យាទំនើប និងអាវុធ ដែលបច្ចុប្បន្នចិនកំពុងគ្រប់គ្រងទីផ្សារនេះ ហើយនៅពេលទឹកកករលាយ ផ្លូវទឹកកាត់តាម Greenland នឹងក្លាយជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតរវាងអាស៊ី និងអឺរ៉ុប៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


