ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងខ្ចីប្រាក់បរទេស ៥,៥ ប៊ីលានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៦
វៀតណាមគ្រោងខ្ចីប្រាក់ជាង ៥,៥ ប៊ីលានដុល្លារអាមេរិកពីបរទេសនៅឆ្នាំ ២០២៦ នេះ ដើម្បីយកទៅប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស ខណៈការបញ្ចេញថវិកាប្រើប្រាស់កម្ចីពីបរទេសថយចុះយឺតយ៉ាវ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអាទិត្យ។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងប្រាក់កម្ចីសម្បទាននៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានថ្លែងថា ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងប្រាក់កម្ចីសម្បទានពីបរទេស នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគអភិវឌ្ឍន៍រួមរបស់វៀតណាម។
ពាក់ព័ន្ធនឹងការបែងចែកមូលធនបរទេស វៀតណាមនឹងឱ្យអាទិភាពលើគម្រោងធំៗ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងរួមចំណែកសំខាន់ដល់កំណើនសេដ្ឋកិច្ច។
លោក Phuong បានគូសបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំមុន វៀតណាមបានបើកការសាងសង់ និងសម្ភោធគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣៤ ជាមួយនឹងការវិនិយោគសរុប ១២៩,៣ ប៊ីលានដុល្លារ ដោយ ១៨% ក្នុងនោះបានមូលនិធិពីរដ្ឋ និងនៅសល់ប៉ុន្មាន បានមកពីវិស័យឯកជន និងប្រភពផ្សេងៗ។

សម្រាប់ឆ្នាំ ២០២៦ នេះ វៀតណាមមានគម្រោងខ្ចីប្រាក់ប្រមាណ ៥,៥៦ ប៊ីលានដុល្លារអាមេរិក ពីប្រភពផ្ដល់ប្រាក់កម្ចីបរទេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ។ យ៉ាងណាមិញ លោក Phuong បាននិយាយថា ការបញ្ចេញមូលនិធិបរទេសមានភាពយឺតយ៉ាវ។
នៅឆ្នាំ ២០២៥ វៀតណាមទទួលបានជំនួយ ODA និងប្រាក់កម្ចីសម្បទានចំនួន ៦២៤ លានដុល្លារអាមេរិកសម្រាប់គម្រោងចំនួន ១០ ដែលស្រដៀងគ្នានឹងឆ្នាំមុន។ ប៉ុន្តែមានតែ ៣៥,២៧% នៃប្រាក់នេះប៉ុណ្ណោះ ដែលបានបញ្ចេញប្រើប្រាស់ ពោលគឺទាបជាងឆ្នាំ ២០២៤។
លោក Phuong បាននិយាយថា ការថយចុះនៃការបញ្ចេញមូលនិធិនេះ បណ្តាលមកពីភាពយឺតយ៉ាវនៃការរៀបចំគម្រោង ការឈូសឆាយដី និងទូទាត់សំណងផលប៉ះពាល់ ការកំណត់តម្លៃដីធ្លី និងដំណើរការអនុម័តផ្សេងៗ។ ក្រៅពីនេះ បញ្ហាផ្សេងៗទៀតក៏រួមចំណែកផងដែរ ដូចជា កង្វះខាតសម្ភារៈសំណង់ កំណើននៃថ្លៃដើម និងផលប៉ះពាល់នៃព្រឹត្តិការណ៍ធាតុអាកាសអាក្រក់ គ្រោះមហន្តរាយធម្មជាតិ ព្យុះ ទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់មួយចំនួនជាដើម៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


