ព័ត៌មានអន្ដរជាតិ
លោកត្រាំ នឹងត្រូវចារក្នុងប្រវត្តិសាស្ត្រ បើគ្រប់គ្រងកោះ Greenland ពិតមែន
យោងតាម Reuters កាលពីថ្ងៃទី ១៩ ខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងពីអ្នកជំនាញអន្តរជាតិជាច្រើនដែលធ្វើការអះអាងថា លោក ដូណាល់ ត្រាំ នឹងត្រូវចារក្នុងប្រវត្តិសាស្ត្រ ប្រសិនបើគាត់ដោះស្រាយបញ្ហានៃការបញ្ចូលកោះ Greenland មិនត្រឹមតែប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រវត្តិសាស្ត្រពិភពលោកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក Peskov បានសង្កត់ធ្ងន់ថា លោកកំពុងបង្ហាញការពិត និងការវាយតម្លៃដែលពិបាកបដិសេធ ដោយមិនបានធ្វើអត្ថាធិប្បាយលើថា តើចលនារបស់ប្រធានាធិបតីអាមេរិកត្រឹមត្រូវ ឬខុស ឬថាតើវាអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិដែរឬទេ។
នាពេលកន្លងមកនេះ លោក ត្រាំ បានទទូចម្តងហើយម្តងទៀតថា ខ្លួនត្រូវតែគ្រប់គ្រង Greenland ដែលជាកោះស្វយ័តនៃប្រទេសដាណឺម៉ាក ដោយទុកលទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីសម្រេចគោលដៅនេះ។ សេតវិមានក៏បាននិយាយផងដែរថា វត្តមានរបស់កងកម្លាំងអឺរ៉ុបនៅលើកោះ មិនបានប៉ះពាល់ដល់ផែនការរបស់អាមេរិកក្នុងការគ្រប់គ្រងកោះនេះទេ។ ក្នុងនោះ ប្រសិនបើអាមេរិកមិនគ្រប់គ្រង Greenland ទេ នោះរុស្ស៊ី ឬចិន នឹងធ្វើវាមិនខាន។
យ៉ាងណា ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោកត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំងបានតវិញថា ដោយសារតែនាពេលថ្មីៗនេះមានព័ត៌មានគួរឲ្យព្រួយបារម្ភជាច្រើន។ ប៉ុន្តែវិមានក្រឹមឡាំងនឹងមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ីទាក់ទងនឹងកោះ Greenland ទេ។
ប៉ុន្តែ ក្រសួងការបរទេសរុស្ស៊ីកាលពីសប្តាហ៍មុនបាននិយាយថា វាមិនអាចទទួលយកបានទេសម្រាប់លោកខាងលិចក្នុងការអះអាងដែលថា រុស្ស៊ី និងចិនបានគំរាមកំហែង Greenland វិបត្តិលើទឹកដីនេះបានបង្ហាញពីស្តង់ដារពីររបស់មហាអំណាចលោកខាងលិច ដែលអះអាងថា មានឧត្តមភាពខាងសីលធម៌។
យ៉ាងណាមិញ ដោយសារតែបញ្ហា Greenland ប្រធានាធិបតីត្រាំ បានគំរាមដាក់ពន្ធ ១០% លើការនាំចូលទាំងអស់ពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់។ ពន្ធនេះចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ហើយនឹងកើនឡើងដល់ ២៥% នៅដើមខែមិថុនា។ លោកថា វិធានការនេះនឹងនៅតែមានសុពលភាពរហូតដល់អាមេរិកសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីទទួលយកកោះបានទាំងស្រុង និងពេញលេញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មន្ត្រីរុស្ស៊ី ចំអកឲ្យអឺរ៉ុប មិនគួរឌឺដងលោកត្រាំ ក្រោយអាមេរិកប្រកាសយកពន្ធគ្មានត្រាប្រណី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


