Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរកឃើញអ្នកឆ្លងជំងឺ mpox ជិត​ ១០០០ករណីហើយ

បានផុស

នៅ

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយដោយ​បាងកក​ប៉ុស្តិ៍ ថៃបានកត់ត្រាករណីឆ្លងជំងឺ m​pox (ពីមុន​ត្រូវ​គេ​ហៅ​ថា អុតស្វា) ចំនួនជិត ១​០០០​ករណី ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូងក្នុង​ប្រទេស​​អាស៊ាន​មួយ​​នេះ​ក្នុងឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ បាងកកប៉ុស្តិ៍ & The Nation)

អ្នកនាំពាក្យ​រង​រដ្ឋាភិបាល លោកស្រី Airin Phanrit ដោយដកស្រង់ទិន្នន័យពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានបញ្ជាក់ថា ការរីករាលដាលនេះ បានជះឥទ្ធិពលខ្លាំងបំផុតទៅលើបុរសក្នុងវ័យធ្វើការ ដែលស្មើនឹងប្រមាណ ៩៧% នៃករណីសរុប។ គិតត្រឹមចុងឆ្នាំ​២០២៥ កំណត់ត្រាផ្លូវការមានចំនួន ៩៣៣​ករណី និងស្លាប់ ១៣​នាក់ ខណៈដែលតួលេខបច្ចុប្បន្នកំពុងខិតជិតដល់ ១​០០០​ករណីហើយ។

បើពិនិត្យលើភូមិសាស្ត្រ ការរីករាលដាលនេះប្រមូលផ្តុំខ្លាំងនៅក្នុងមជ្ឈមណ្ឌលទីក្រុងសំខាន់ៗ និងតំបន់ទេសចរណ៍ល្បីៗ។ ទីក្រុងបាងកកនៅតែជាចំណុចកណ្តាលនៃការឆ្លង ដោយមានចំនួន ៤៥៨ករណី បន្ទាប់មកគឺខេត្ត Chon Buri (៨៥ករណី) Nonthaburi (៥០ករណី) Phuket (៣៥ករណី) និង Samut Prakan (៣២ករណី)។ មន្ត្រីសុខាភិបាលបានកត់សម្គាល់ថា អ្នកជំងឺភាគច្រើនមានប្រវត្តិ​ទំនាក់ទំនងផ្លូវភេទជាមួយដៃគូដែលមិនស្គាល់អត្តសញ្ញាណ ដែលធ្វើ​ឲ្យ​នាយកដ្ឋាន DDC ចេញការណែនាំ​ឲ្យ​ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយបុគ្គលដែលមានកន្ទួលលើស្បែក ឬពងបែកខុសធម្មតា ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ដែលមានមនុស្សកកកុញ។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតួលេខនេះ នាយកដ្ឋាន DDC បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង​លើ​គោលដៅ​សំខាន់ៗ ដោយបានចែកចាយវ៉ាក់សាំង mpox យ៉ាងហោចណាស់ ២​០០០​ដូសក្នុងខែមករា​នេះ។ ការចែកចាយនេះ ផ្តោតសំខាន់លើបុគ្គលិកពេទ្យជួរមុខ និងក្រុមដែលមានហានិភ័យខ្ពស់នៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុត រួមមានទីក្រុងបាងកក, Chon Buri, Chiang Mai និង Phuket។ អាជ្ញាធរក៏បានអនុវត្តពិធីសារតាមដាន និងពិនិត្យយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់ដែលមានចរាចរណ៍មនុស្សច្រើន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀតនៃវីរុសនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម