ព័ត៌មានអន្ដរជាតិ
អង់គ្លេសអនុម័តគម្រោងសង់ស្ថានទូតចិនដ៏ធំបំផុតនៅអឺរ៉ុប ទោះមានក្តីបារម្ភផ្នែកសន្តិសុខជាតិ
រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចផ្តល់ការអនុញ្ញាតជាផ្លូវការដល់ប្រទេសចិន ក្នុងការសាងសង់ស្ថានទូតដ៏ធំបំផុតរបស់ខ្លួនប្រចាំតំបន់អឺរ៉ុប នៅលើទីតាំងប្រវត្តិសាស្ត្រ Royal Mint Court ក្បែរតំបន់ Tower of London។

យោងតាម Al Jazeera លោក Steve Reed រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន បានសម្រេចផ្តល់ការអនុញ្ញាតឲ្យសាងសង់កាលពីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ បន្ទាប់ពីគម្រោងនេះត្រូវបានបដិសេធដោយក្រុមប្រឹក្សាមូលដ្ឋានក្នុងឆ្នាំ២០២២ ដោយសារកង្វល់អំពីសុវត្ថិភាព និងសន្តិសុខ ទោះទីក្រុងប៉េកាំងបានទិញដីនោះតាំងឆ្នាំ២០១៨ក៏ដោយ។ ការបើកភ្លើងបៃតងលើកនេះ ធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រី Keir Starmer កំពុងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនាចុងខែមករានេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់មេដឹកនាំអង់គ្លេសទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៨មក។
រដ្ឋាភិបាលអង់គ្លេស បានអះអាងថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើពិធីសារសន្តិសុខជាតិ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន។
ទោះបីជាមានការយល់ព្រមពីថ្នាក់ជាតិក៏ដោយ គម្រោងស្ថានទូតយក្សរបស់ចិននៅតែប្រឈមមុខនឹងការទាស់ទែងផ្ទៃក្នុងយ៉ាងខ្លាំងពីសំណាក់សមាជិកសភានីតិកាលអង់គ្លេស អ្នកស្រុកក្នុងតំបន់ និងសកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានលើកឡើងពីកង្វល់អំពីបញ្ហាចារកម្ម និងការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកប្រឆាំងនយោបាយ។ ក្រុមអ្នករិះគន់បានលើកឡើងថា មជ្ឈមណ្ឌលដ៏ធំស្កឹមស្កៃនេះអាចនឹងក្លាយជាមូលដ្ឋានសម្រាប់ប្រតិបត្តិការចារកម្ម ជាពិសេសបន្ទាប់ពីមានការព្រមាននាពេលថ្មីៗនេះពីទីភ្នាក់ងារសន្តិសុខ MI5 អំពីការប៉ុនប៉ងរបស់ភ្នាក់ងាររដ្ឋចិនក្នុងការជ្រៀតជ្រែកនយោបាយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


