Connect with us

កីឡា

មិន​សូវ​មាន​អ្នក​ដឹង​​តែ​លោក​ ប៉ាល់​ ជីវ័ន​ ជា​ស្ថាបនិក​បណ្ដុះ​ធនធាន​តេក្វាន់ដូ​ ITF រាប់​រយ​អ្នក​មក​ហើយ​

បានផុស

នៅ

​តេក្វាន់ដូ​ ITF គឺ​ជា​កីឡា​មួយ​ប្រភេទ​ដែល​មាន​ភាព​រីកចម្រើន​ខ្លាំង​ និង​សំបូរ​ធនធាន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ខណៈ​ក្នុង​មជ្ឈដ្ឋាន​កីឡា​តាំង​ពី​ថ្នាក់ដឹកនាំ​ និង​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ​តែងតែ​សរសើរ​អំពី​គុណ​ភាព​ វិន័យ។​ ការ​អភិវឌ្ឍន៍​ និង​ភាព​រីក​ចម្រើន​របស់​សហព័ន្ធ​កីឡា​មួយ​នេះ​​ក៏​ជាការ​រួមចំណែក​​របស់​លោក​ ប៉ាល់​ ជីវ័ន​ មួយផ្នែក​ផង​ដែរ​ដែល​ជា​ស្ថាបនិក​បណ្ដុះធនធាន​កីឡាករ​បាន​ជា​ច្រើន​ជំនាន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៉ាល់​ ជីវ័ន (រូបភាព​ហ្វេសបុក​លោក​ ជីវ័ន)

លោក​ ប៉ាល់​ ជីវ័ន​ ដែល​ជា​​គ្រូ​ជម្រើស​ជាតិ​តេក្ដាន់ដូ​ ITF​ កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​ចាប់​ផ្ដើម​ចេញ​បង្ហាត់​សិស្ស​តាម​សាលា​ឯកជន​តាំង​ពី​ឆ្នាំ​២០០១​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ ការ​បង្ហាត់​គឺ​បាន​ច្រើន​ជំនាន់​មក​ហើយតាំង​ពី​មុន​​លោក​ជាប់​ជា​គ្រូ​ជម្រើស​ជាតិទៅ​ទៀត។​

អតីត​ម្ចាស់​មេដាយ​មាស​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​រូប​នេះ​បន្ត​ទៀត​ថា​ សិស្ស​ដែល​លោក​បាន​បង្ហាត់​បង្រៀន​តេក្វាន់ដូ​ ITF ​នេះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ចំនួន​គឺ​មាន​ចំនួន​ច្រើន​រហូត​អ្នក​ខ្លះ​វិវត្តន៍​ខ្លួន​ក្លាយ​ជា​គ្រូ​បង្វឹក​ និង​ខ្លះ​ទៀត​ជាប់​ជា​កីឡាករ​ កីឡា​ការិនី​ជម្រើសជាតិ​សាងស្នាដៃ​ជូន​ប្រទេស​ជាតិ​មក​ជា​ច្រើន។​ ក្រៅ​ពី​នេះមួយ​ចំនួន​ទៀត​ក៏​ក្លាយ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​បំពេញ​ការងារ​តាម​ស្ថាប័ន​ផ្សេងៗ​ទៀត​ផង។​

លោក​ ប៉ាល់​ ជីវ័ន (រូបភាព​ហ្វេសបុក​លោក​ ជីវ័ន)

នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​លោក​នៅ​តែ​បណ្ដុះ​យុវជន​ថ្នាល​ក្មេងៗ​នៅ​ក្លឹប​យុវជន​របស់​លោក​ជា​រៀងរាល់​ថ្ងៃ​សៅរ៍-អាទិត្យ​ដដែល​ដែល​មាន​ចំនួន​ប្រហែល​ជិត​ ១០០​នាក់​ឯណោះ។​ ចំនួន​នេះ​មិនរាប់​សិស្ស​ធំៗ​មួយ​ចំនួន​ត្រូវ​ផ្ទេរ​ទៅ​ហ្វឹកហាត់​ជា​មួយ​លោក​ ស៊ុម​ គង់ហេង​ ដែល​ជា​ក្លឹប​ដៃគូ​សហការ​ផង។​

លោក​ ប៉ាល់​ ជីវ័ន (រូបភាព​ហ្វេសបុក​លោក​ ជីវ័ន)

ដូច្នេះ​ការ​ចំណាយ​ពេល​ស្ទើរ​ពាក់​កណ្ដាល​ នៃ​ជីវិត​របស់​លោក​ ប៉ាល់​ ជីវ័ន​ កន្លង​ទៅ​នេះ​គឺ​ជា​ចំណែក​ធំ​មួយ​ក្នុង​ការ​អភវិឌ្ឍន៍​ធនធាន​ដែល​មាន​គុណភាព​ជា​ច្រើន​នាក់​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា។​ ក្រោម​ការ​ដឹកនាំ​ដោយ​ប៉ិនប្រសព្វ​របស់​លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ រួម​ទាំង​​គ្រូ​បង្ហាត់​ល្អៗ​ និង​សំបូរ​ក្លឹប​តាម​បណ្ដា​រាជធានី-ខេត្ត​ ផង​នោះ​ទើប​កីឡា​តេក្វាន់ដូ​ ITF​ មាន​ភាព​រីកចម្រើន​ខ្លាំង និង​នាំ​មោទកភាព​ជា​ខ្លាំង​ជូន​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​ទៅ​នេះ។​

លោក​ ប៉ាល់​ ជីវ័ន (រូបភាព​ហ្វេសបុក​លោក​ ជីវ័ន)

បញ្ជាក់​ដែរ​ថា​ លោក​ ប៉ាល់​ ជីវ័ន​ ជា​អតីត​កីឡាករ​តេក្វាន់ដូ​ ITF​ ចាស់​វស្សា​ និង​បាន​ហ្វឹកហាត់​កីឡា​មួយ​នេះ​តាំង​ពី​វ័យ​ជាង​ ១០​ឆ្នាំ​មក​ម្ល៉េះ។​ បច្ចុប្បន្ន​លោក​មាន​វ័យ​ជាង​ ៤០​ឆ្នាំទៅ​ហើយ​ និង​កំពុង​ជា​គ្រូ​ជម្រើស​ជាតិ​ផង​ដែរ។​ លោក​ជា​អតីត​ជើង​ខ្លាំង​តែ​មួយ​រូប​គត់​របស់​តេក្វាន់ដូ​ ITF​ កម្ពុជា​ ដែល​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​គ្រប់​កម្រិត​ទាំង​អស់​គឺ​មេដាយ​មាស​ពិភពលោក​ មេដាយ​មាស ​ជើងឯក​អាស៊ី​ និង​មេដាយ​មាស​ ជើងឯក​អាស៊ីអាគ្នេយ៍​ និង​មេដាយ​សរុប​មេដាយ​ជា​ច្រើន​គ្រឿង​ទៀត​ក្នុង​អាជីព​ជិត​ ៣០​ឆ្នាំ​មក​នេះ។​ លោក​ ប៉ាល់​ ជីវ័ន​ គឺ​ខ្លាំង​ទាំង​វិញ្ញាសា​មេគុន​ បច្ចេកទេស​ពិសេស​ និង​ប្រយុទ្ធ៕​

លោក​ ប៉ាល់​ ជីវ័ន (រូបភាព​ហ្វេសបុក​លោក​ ជីវ័ន)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម