សេដ្ឋកិច្ច
សហគ្រាសកែច្នៃស្វាយចន្ទី ចាប់ដៃជាមួយកសិករ ជំរុញផលិតកម្មសរីរាង្គ
ក្រុមហ៊ុន Ample Agro Product Co., Ltd សហការជាមួយក្រុមហ៊ុន S’trei Corporation Co., Ltd បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយសហគមន៍កសិកម្មផលិតស្វាយចន្ទីសរីរាង្គ ខេត្តព្រះវិហារ ស្តីពី «កិច្ចសហការប្រតិបត្តិការគាំទ្រ និងជំរុញផលិតកម្មស្វាយចន្ទីសរីរាង្គ» ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា។

ការចុះ MoU នេះ មានគោលបំណងរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ គុណភាព និងនិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពកសិករ និងការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គនៅកម្ពុជា។
សហគមន៍កសិកម្មចន្ទីចំនួន ៥ សហគមន៍ ចូលរួម, មាន ៤ សហគមន៍មកពីស្រុករវៀង និង ១ សហគមន៍មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សហគមន៍ទាំងនេះអាចផលិតស្វាយចន្ទីសរីរាង្គបានប្រមាណជាង ២០០ តោន ដែលមានតម្លៃតាមទីផ្សារជាក់ស្តែង។

ក្រុមហ៊ុន Ample Agro Product និង S’trei Corporation Co., Ltd នឹងផ្តល់ការគាំទ្រ ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយសហគមន៍ទទួលបានវិញ្ញាបនបត្រស្វាយចន្ទីសរីរាង្គ ព្រមទាំង ទទួលបញ្ជាទិញស្វាយចន្ទី ពី សហគមន៍ ដើម្បីយកទៅកែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប (អាល្លឺម៉ង់) និងសហរដ្ឋអាមេរិក។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកប្រាក់ចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


