សេដ្ឋកិច្ច
រដ្ឋ បន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៦
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបន្តពន្យាការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ ម៉ឺនដុល្លារ និង ២១ ម៉ឺនដុល្លារ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ក្នុងគោលដៅសង្គ្រោះវិស័យអចលនទ្រព្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ថា ដើម្បីធានាវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកលែង អនុគ្រោះជាច្រើន តាមរយៈការអនុគ្រោះពន្ធ ដោយកន្លងទៅរាជរដ្ឋាភិបាលបានជួយវិស័យអចលនទ្រព្យ ជាពិសេសនៅក្នុងបុរី ដូចជាការដាក់ចេញ ចំណេញមូលធនលើអចលនទ្រព្យ។ ទី២ ការអនុញ្ញាតឱ្យបង់ពន្ធជាកញ្ចប់ដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ ដើម្បីកុំឱ្យមានភាពស្មុគស្មាញ។
ទី៣ ការលើកពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធ និងសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី ដែលថ្លៃស្មើ ឬក្រោម ៧ ម៉ឺនដុល្លារ។ ចំពោះលើស ៧ ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧ ម៉ឺនដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។

លោកបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិ KW Cambodia យល់ឃើញថា រាជរដ្ឋាភិបាលបានជួយសម្រួលបើកច្រកឱ្យអចលនទ្រព្យងើបឡើងវិញនៅឆ្នាំ ២០២៦។
លោកឧញ៉ា គីម ហ៊ាង បញ្ជាក់ថា៖ «វិបត្តិអចលនទ្រព្យកម្ពុជា បានកើតឡើងតាំងពីផ្ទុះកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយនៅដើមឆ្នាំ ២០២៥ ឃើញឡើងវិញ ដល់ចាប់ពីខែ ៦ មក វាចាប់ផ្ដើមត្រឡប់ទៅដូចឆ្នាំ ២០២៣ ឬ ២០២៤ បើថាធ្លាក់គឺវាមិនធ្លាក់ទេ គ្រាន់តែវាមិនឡើងវិញ ហើយការទិញ-លក់មានភាពតឹងតែង»៕

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


