Connect with us

កីឡា

អ្នក​ប្រដាល់​កំពុង​ល្បី​ យ៉ាស៊ីន​ ស្គាល់​កីឡាករ​ ពេជ្រ​ អាទិទេព​ និង​អាច​ប្រកួត​បាន​ឲ្យ​តែ​គ្រូ​អនុញ្ញាត​

បានផុស

នៅ

ក្រោយ​ពី​ផ្ទុះ​រឿង​ផ្គូរផ្គង់​ និង​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ឥឡូវ​កីឡាករ​ ប៉ែនកាក់​ យ៉ាស៊ីន​ បង្ហើប​មក​ហើយ​គឺ​ខ្លួន​ស្គាល់​កីឡាករ​ ពេជ្រ​ អាទិទេព​ និង​អាច​ប្រកួត​គ្នា​បាន​ប្រសិន​បើ​គ្រូ​បង្វឹក​របស់​ខ្លួន​អនុញ្ញាតប៉ះ​គ្នា​មែន​នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ប៉ែនកាក់​ យ៉ាស៊ីន​

ថ្លែង​ក្នុង​វីដេអូ​របស់​ភរិយា​លោក​ សេន​ ប៊ុនថេន​ កីឡាករ​ ប៉ែនកាក់​ យ៉ាស៊ីន​ បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ជា​ស្គាល់​ជើង​ខ្លាំង​ ពេជ្រ​ អាទិទេព​ និង​អត់​ខ្លាច​ទេ​អាច​ប្រកួត​បាន​ប្រសិន​បើ​គ្រូ​របស់​ខ្លួន​អនុញ្ញាត​ឲ្យ​គ្នា​មែន​នោះ។​ វីដេអូ​ដែល​លោក​ អេ ភូថង​ និយាយ​ថា​ចង់​ឲ្យ​គូ​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​នោះ​គឺ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ខ្លាំង​ និង​បណ្ដុះ​ចិត្ត​អ្នក​តាមដាន​ប្រដាល់ចង់​ឲ្យ​គូ​នេះ​ប៉ះ​គ្នា​ផង​ដែរ។​

លោក​ អេ​ ភូថង​ ថា​ពិត​ជា​ចង់​ឲ្យ​ យ៉ាស៊ីន​ ប៉ះ​ ពេជ្រ​ អាទិទេព​ ណាស់​រហូត​នឹង​ផ្ដល់​ថវិកា​ឧបបត្ថម្ភ​ម្នាក់ៗ​ ១០​ម៉ឺន​រៀល​ទៀត​ផង​ប្រសិន​បើ​គូ​នេះ​ត្រូវ​រ៉ូវ​គ្នា​មែន។​ លោក​បន្ត​ថា​ សេន​ ប៊ុនថេន​ កុំ​នៅ​ដើរ​ស៊ី​ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​យូរ​ពេក​ទុក​ឲ្យ​កីឡាករ​ផ្សេងៗ​ផង។​ ការ​ឡើង​មក​ប៉ះ​ ពេជ្រ​ អាទិទេព​ នេះ​គឺ​គូ​ល្អ​សិក្តិសម​បំផុត​ និង​លោក​ចង់​មើល​ការ​ប៉ះ​គ្នា​នេះ​ណាស់។​

កីឡាករ ពេជ្រ​ អាទិទេព

បន្ទាប់​ពី​មាន​ការ​សួរ​ពី​លោក​ ពេជ្រ​ សុផាន់​ គ្រូ​របស់​ ពេជ្រ អាទិទេព​ ទៅ​លើ​លោក​ សេន​ ប៊ុនថេន​ រួច​ហើយ​ក៏​មាន​ការ​ឆ្លើយតប​របស់​ យ៉ាស៊ីន​ បណ្ដើរៗ​មក​ហើយ​តើ​គូ​នេះ​អាច​នឹង​មាន​វាសនា​ប៉ះ​គ្នា​ ឬ​ទេ​នៅ​ថ្ងៃ​ខាង​មុខ​នេះ។​ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​បន្ត​ទៀត​តើ​ខាង​ស្ថានីយ​ ឬ​កម្មវិធី​ប្រដាល់​មួយ​ណា​នឹង​ចាប់​គូ​នេះ​ឲ្យ​ប៉ះ​គ្នា​បាន​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ខាង​លើ។​ យ៉ាស៊ីន​ ជា​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៥៤​កីឡូក្រាម​រូប​គេ​យក​ឈ្នះ​កីឡាករ​ច្រើន​នាក់​មក​ហើយ​ និងទើប​​ឈ្នះ​ ប៊ុន​ សុធា​ បាន​ខ្សែក្រវាត់​ ១គ្រឿង​អម​ដោយ​ទឹកប្រាក់​ ៤០​លាន​រៀល​ទៀត​ផង។​ ចំណែក​ ពេជ្រ​ អាទិទេព​ ជា​កីឡាករ​ទើប​ឡើង​កូដ​ខ្លាំង​ និង​កំពុង​ក្រសោប​ប្រាក់​រង្វាន់​ច្រើន​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​កន្លង​ទៅ​នេះ​ និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ដូច​ជា​ វ៉ាន់​ វឿន​ ធន់​ ផានិត​ ទៀត​ផង៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម