ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីពង្រីកជើងហោះហើរតភ្ជាប់ចិន ដើម្បីជំរុញទេសចរណ៍ឆ្នាំនេះ
ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានម៉ាឡេស៊ី Malaysia Airports បន្តពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិរបស់ខ្លួន ដោយបន្ថែមសេវាកម្មអាកាសចរណ៍ថ្មីពីទីក្រុងធំៗរបស់ចិន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (KLIA) និងអាកាសយានដ្ឋាន Tawau ដើម្បីគាំទ្រដល់យុទ្ធនាការទេសចរណ៍ «ធ្វើដំណើរទៅម៉ាឡេស៊ី ឆ្នាំ ២០២៦» (VM2026)។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ Bernama កាលពីថ្ងៃព្រហស្បតិ៍។

Malaysia Airports បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Shandong Airlines បានដាក់ឱ្យដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ដោយតភ្ជាប់ទីក្រុង Jinan របស់ចិន និងក្រុង កូឡាឡាំពួរ របស់ម៉ាឡេស៊ី ជាមួយនឹងជើងហោះហើរដំបូង SC8077 ដែលបានមកដល់ KLIA កាលពីដើមសប្តាហ៍នេះ។
ក្រុមហ៊ុនបន្តថា ផ្លូវថ្មីនេះផ្តល់ជូនអ្នកដំណើរមកពីខេត្ត Shandong និងតំបន់ជុំវិញ ឱ្យចូលមកម៉ាឡេស៊ីដោយផ្ទាល់ ខណៈផ្តល់ជូនអ្នកដំណើរម៉ាឡេស៊ីនូវការតភ្ជាប់ងាយស្រួលទៅបេតិកភណ្ឌវប្បធម៌នៃតំបន់ Qilu របស់ចិន។ វានឹងគាំទ្រដល់កំណើនការធ្វើដំណើរទៅវិញទៅមក និងទំនាក់ទំនងទេសចរណ៍ និងសេដ្ឋកិច្ចកាន់តែរឹងមាំរវាងចិន និងម៉ាឡេស៊ី។
ទន្ទឹមនឹងនេះដែរ នៅរដ្ឋ Sabah ឯណោះវិញ អាកាសយានដ្ឋាន Tawau បានឈានដល់ដំណាក់កាលសំខាន់មួយទៀតនៃការតភ្ជាប់ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Juneyao Air ពីអាកាសយានដ្ឋានShanghai Pudong ដោយនឹងដំណើរការជើងហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦។
Malaysia Airports បាននិយាយថា សេវាកម្មជើងហោះហើរថ្មីទាំងនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់ម៉ាឡេស៊ី និងគាំទ្រយុទ្ធសាស្ត្ររបស់ម៉ាឡេស៊ីក្នុងការពង្រឹងការតភ្ជាប់អន្តរជាតិ ធ្វើពិពិធកម្មការចូលទៅកាន់ទីផ្សារ និងដាក់ម៉ាឡេស៊ីជាប្រទេសដែលមានការតភ្ជាប់ច្រើនបំផុតនៅឆ្នាំ ២០៣០។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីជាប្រទេសទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតកាលពីឆ្នាំ ២០២៥ ប្រមាណ ៤២ លាននាក់។ ការតភ្ជាប់ជើងហោះហើរទៅក្រៅប្រទេស និងគោលនយោបាយលើកលែងទិដ្នាការ ត្រូវបានគេមើលឃើញថាជាកត្តាជំរុញដ៏សំខាន់។ ឆ្នាំ ២០២៦ នេះ ម៉ាឡេស៊ីបានកំណត់គោលដៅទាក់ទាញភ្ញៀវឱ្យបាន ៤៣ លាននាក់ តាមរយៈយុទ្ធនាការ VM2026៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


