ព័ត៌មានជាតិ
អាជីវករនៅជុំវិញតំបន់ផ្សារដើមគរ កាន់តែមានជម្រើសច្រើនសម្រាប់ការលក់ដូរ ក្រោយផ្សារបោះដុំបន្លែរលួស សាងសង់រួចរាល់
ដើម្បីរួចចំណែកជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅតំបន់ជុំវិញផ្សារដើមគរ ក្រោយអាជ្ញាធរបានបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវអាជីវករទាំងនោះ មានជម្រើសកាន់តែច្រើន ដោយផ្សារបន្លែបោះដុំ រលួសថ្មី បាននិងកំពុងលេចរូបរាងឡើង ជាមួយតូបលក់ដូរយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទីតាំងធំទូលាយថែមទៀត។

ស្របតាមយុទ្ធសាស្ត្ររបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង អាជីវករដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារដើមគរ និងអាជីវករនានា អាចមានជម្រើសកាន់តែច្រើន តួរយ៉ាងផ្សារដើមគរថ្មី នៅទិសខាងជើង ដោយឡែកផ្សារបោះដុំបន្លែរលួស ក៏កំពុងកសាងឡើងស្ថិតនៅទិសខាងត្បូង ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការស្តុកទុក និងបោះដុំ ចែកចាយបន្លែ ផ្លែឈើ ត្រី សាច់ជាដើម។

លោក ឆឹង ឆាវហ្ស៊ាង ប្រធានផ្សារបោះដុំរលួស បានឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះថា ផ្សារបោះដុំរំលួស ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ លើផ្លូវជាតិលេខ២ ជាប់ជាមួយផ្លូវ-ស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលដល់ការដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់មកពីបណ្តាខេត្ត ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្តដល់អតិថិជនរបស់ខ្លួន។

លោក ឆឹង ឆាវហ្ស៊ាង បានបន្តថា អ្វីដែលជាចំណុចសំខាន់ ការលក់ដូរនៅផ្សារបោះដុំរលួស អាចឱ្យអាជីវករ លក់ដូរ ងាយស្រួល ជាមួយតូបលក់មានទំហំធំ ៥ម៉ែត្រគុណ១០ម៉ែត្រ ក្នុងមួយតូប និងត្រូវបានកសាងឡើងដោយមានការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទាំងអគ្គិសនីរដ្ឋ ទឹកស្អាត និងលូបង្ហូទឹកកង្វក់ធំៗ ចំណែកផ្លូវក្នុងផ្សារមានទទឹងរហូតដល់ ១៦ម៉ែត្រ ងាយស្រួលទាំងរថយន្តធន់ធំចូលដាក់ និងលើកឡើងរថយន្ត។

លោក ឆឹង ឆាវហ្ស៊ាង បានគូសបញ្ជាក់ថា បច្ចុប្បន្នផ្សារនេះ សាងសង់បានជាង៨០% ក្នុងជំហ៊ានទី១ មានចំនួន៥០០តូប ដែលសាងសង់លើផ្ទៃដីជាង២០ហិកតា។ ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ផ្សារនេះ នឹងបើកដំណើរការ ខណៈពេលនេះ អាជីវករអាចទាក់ទង កក់ទុក និងទទួលបានឱកាសជាច្រើន ដូចជាតម្លៃជួលទាបរួមទាំងមានបន្ទប់ទឹកតាមតូបនីមួយៗរៀងៗខ្លួន និងលក់ដូរហ្រ្វីរយៈ១ឆ្នាំខាងមុខផ្សារពេលយប់ អ្វីដែលម្ចាស់ផ្សារគិតគូរដល់ជាជីវករថែមទៀត ប្រសិនបើលក់ដូរបន្លែនៅសល់ នឹងជួយទិញយក សម្រាប់កែឆ្នៃជាចំណីសត្វ ក្នុងតម្លៃសមរម្យពីអាជីវករផងដែរ។

សូមបញ្ជាក់ថា ផ្សារបន្លែបោះដុំរលួសនេះ ត្រូវបានវិនិយោគដោយជនជាតិចិន ដែលរស់នៅកម្ពុជា ជាង១០ឆ្នាំមកហើយ ក្នុងទុនវិនិយោគជាង៣លានដុល្លារ លើផ្ទៃដីជាង២០ហិកតា៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


