សន្តិសុខសង្គម
នគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនបរទេសឆ្លងដែនខុសច្បាប់៧៨នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនិតិវិធីច្បាប់
កម្លាំងនគរបាលទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនជនបរទេសចំនួន៧៨នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនិតិវិធីបញ្ជូនចេញទៅប្រទេសកំណើតវិញ ក្រោយពីលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។

បើតាមកម្លាំងជំនាញ ជនបរទេសទាំង៧៨នាក់ដែលត្រូវឃាត់ខ្លួន និងបញ្ជូនទៅអនុវត្តនិតិវិធីច្បាប់នេះ មានជនជាតិចិនចំនួន ៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងថៃ ៧នាក់។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ជនបរទេសទាំងនេះត្រូវបានកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជាបន្តបន្ទាប់ នៅពេលកម្លាំងល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីបង្ការបង្ក្រាប និងត្រួតពិនិត្យរាល់ការធ្វើដំណើរដោយមានការសង្ស័យដឹកជនបរទេសដែលឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្សដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយ និងជនបរទេសដែលប្រព្រឹត្តបទល្មើស Online Scam ។ ជាលទ្ធផលក្នុងរយៈពេលក្រោយមកនេះ បទល្មើសផ្សេងៗ នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់មានការថយចុះគួរឱ្យគត់សម្គាល់ និងទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏សូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឬឆ្លងកាត់ខេត្តពោធិ៍សាត់ ចូលរួមសហការ ជាសមត្ថកិច្ចដើម្បីរាយការណ៍រាល់ពេលដែលប្រទះឃើញបទល្មើសជាក់ស្ដែង ឬសង្ស័យថា ជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈវេនប្រចាំបញ្ជាប្រចាំថ្ងៃដែលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


