Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ AT-6 របស់កងទ័ពអាកាសថៃ ក្នុងខេត្តឈៀងម៉ៃ

បានផុស

នៅ

យន្តហោះប្រភេទ AT-6 មួយគ្រឿង របស់​កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានធ្លាក់ក្នុងអំឡុងពេល​ហ្វឹកហ្វឺន​ នៅភាគខាងជើងប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៩​ខែ​មករា​ឆ្នាំ​២០២៦​​។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Xinhua

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០:៣០ ព្រឹក នៅក្នុងភូមិ Huai Fang ស្រុក Chom Thong ខេត្តឈៀងម៉ៃ ខណៈដែលយន្តហោះកំពុងបំពេញបេសកកម្មបង្ហាត់ហោះហើរ។

កងទ័ពអាកាសបានបញ្ជាក់ថា ក្រុមការងារសង្គ្រោះ និងមន្ត្រីជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានភាព និងវាយតម្លៃពីស្ថានភាពរបស់អ្នកដែលស្ថិតនៅលើនោះ។ ទោះបីជាកងទ័ពអាកាសបានចាប់ផ្តើមការស៊ើបអង្កេតបឋម ដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងចំនួនជនរងគ្រោះ ឬកម្រិតនៃការខូចខាត មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ យ៉ាង​ណា​មិញ បើ​តាម​ Xinhua តួ​លេខ​អ្នក​ស្លាប់​បឋម​មាន​ចំនួន​២​នាក់។

យន្តហោះ AT-6 គឺជាប្រភេទយន្តហោះថ្មីដែលកងទ័ពអាកាសថៃទើបទទួលបាន ដើម្បីយកមកជំនួសយន្តហោះបង្ហាត់ជំនាន់ចាស់ ហើយ​ក្នុង​មួយ​គ្រឿងៗ​ មាន​តម្លៃ​ចន្លោះ​ពី ១៥ ទៅ ២០​លាន​ដុល្លារ​៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម