Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រហារជីវិតសមាជិក១១នាក់ នៃ​ក្រុម​ឆបោក​តាម​អនឡាញ ដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ា

បានផុស

នៅ

ប្រទេសចិនបានអនុវត្តទោស​ប្រហារជីវិតសមាជិកមេក្លោងឧក្រិដ្ឋជនចំនួន​១១នាក់ នា​ថ្ងៃព្រហស្បតិ៍​ទី​២៩​ខែ​មករា​ឆ្នាំ​២០២៦នេះ ចំពោះតួនាទីរបស់ពួកគេនៅក្នុងក្រុមឧក្រិដ្ឋជន​ជា​លក្ខណៈគ្រួសារដ៏លេចធ្លោមួយ ដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Sina Weibo)

យោង​តាម​រ៉យទ័រ បុគ្គលទាំង​១១នាក់នេះ ត្រូវបានតុលាការក្នុងក្រុង Wenzhou ខេត្ត Zhejiang សម្រេច​កាត់ទោសប្រហារជីវិតកាលពីខែកញ្ញា​ឆ្នាំ២០២៥ ដោយពួកគេគឺជាសមាជិកសំខាន់នៃក្រុមបោកប្រាស់ដែលពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងខុសច្បាប់ និងបទឧក្រិដ្ឋហិង្សាដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ក្រុមឧក្រិដ្ឋជននេះបានបង្កើតទីតាំង​ប្រដាប់អាវុធនៅក្នុងតំបន់ Kokang ដើម្បីការពារប្រតិបត្តិការរបស់ពួកគេ ដែលរកចំណូលបានលើសពី ១០ពាន់លានយ័ន (ប្រហែល ១,៤ពាន់លានដុល្លារអាមេរិក)។ ក្រុមនេះក៏ត្រូវបានរកឃើញថាមានកំហុសចំពោះការស្លាប់របស់ពលរដ្ឋចិនចំនួន ១៤នាក់ និងការបង្ករបួសស្នាមដល់មនុស្សជាច្រើននាក់ទៀតផងដែរ។

ការប្រហារជីវិត បានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបយ៉ាងខ្លាំងក្លាពីសំណាក់អាជ្ញាធរចិន ដោយមានកិច្ចសហការជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ដើម្បីកម្ទេច «តំបន់ឧទ្យានបោកប្រាស់» ដ៏ធំនៅក្នុងតំបន់។ ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិត ក៏មានសមាជិកលេចធ្លោនៃក្រុមគ្រួសារត្រកូល Ming ដែលជាមុខសញ្ញានៃដីកាចាប់ខ្លួនរបស់ចិនតាំងពីចុងឆ្នាំ២០២៣។

ករណីនេះបានបង្ហាញពីការខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសចាត់តាំងឆ្លងដែន ដែលក្នុងនោះមានជនសង្ស័យរាប់ម៉ឺននាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍។ កាលពីដើមខែនេះ កិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏បានឈានដល់ការធ្វើបត្យាប័នមហាសេដ្ឋី Chen Zhi ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាសកលផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម