Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ ក្មេងជំទង់កូរ៉េខាងត្បូង វក់នឹងល្បែងអនឡាញលើសលប់

បានផុស

នៅ

ការលេងល្បែងស៊ីសងរបស់យុវវ័យនៅទីក្រុងសេអ៊ូលកំពុងកើនឡើងយ៉ាងខ្លាំង ដោយមានសិស្សសាលាកាន់តែច្រើនជួបប្រទះ ឬចូលរួមភ្នាល់តាមអ៊ីនធឺណិត នេះបើយោងតាមលទ្ធផលស្ទង់មតិថ្មី ដែលចេញផ្សាយដោយទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបតំណាង៖PIXABAY

ចេញផ្សាយដោយភ្នាក់ងារ straitstimes ការស្ទង់មតិលើសិស្សចំនួន ៣៤,៧៧៩ នាក់បានរកឃើញថា ២០.៩ ភាគរយ សុទ្ធតែជាក្រុមញៀនល្បែង ដែលច្រើនជាងទ្វេដងនៃកម្រិតនៅឆ្នាំ ២០២៥។ ចំណែកនៃសិស្សដែលលេងល្បែងស៊ីសងដោយខ្លួនឯង បានកើនឡើងដល់ ២.១ ភាគរយពី ១.៥ ភាគរយ។ ករណីភាគច្រើនពាក់ព័ន្ធនឹងវេទិកាអនឡាញ ដោយមានស្មាតហ្វូនបម្រើជាឧបករណ៍ចម្បង។ ឥទ្ធិពលមិត្តភក្ដិគឺជាចំណុចចូលទូទៅបំផុត បន្ទាប់មកគឺការប៉ះពាល់នឹងការផ្សាយពាណិជ្ជកម្មឌីជីថល។ អាយុចាប់ផ្តើមបានបន្តធ្លាក់ចុះ ដោយសិស្សថ្នាក់ទី៥រាយការណ៍ពីអត្រាខ្ពស់បំផុតនៃការលេងល្បែងស៊ីសងលើកដំបូង។

ប៉ូលិសបាននិយាយថា ផ្នែកតូចមួយនៃអ្នកឆ្លើយតបទទួលបានមូលនិធិលេងល្បែងស៊ីសងតាមរយៈការជំរិតទារប្រាក់ ការបោកប្រាស់ ឬអំពើហិង្សានៅសាលា ដែលបង្ហាញពីទំនាក់ទំនងទៅនឹងបទល្មើសបន្ទាប់បន្សំ។ ប្រហែល ១៤ ភាគរយនៃអ្នកដែលលេងល្បែងលើកឡើងថា ពួកគេបានជំពាក់បំណុល ខ្លះតាមរយៈបណ្តាញក្រៅផ្លូវការ ឬខុសច្បាប់។

ការរកឃើញនេះ ក៏ឆ្លុះបញ្ចាំងពីសម្ពាធកាន់តែខ្លាំងឡើងលើសាលារៀន និងការិយាល័យអប់រំក្នុងស្រុក ដែលកំពុងត្រូវបានស្នើសុំឲ្យគ្រប់គ្រងហានិភ័យឌីជីថលជាច្រើនដែលប៉ះពាល់ដល់សិស្ស។

មន្ត្រីមួយរូបនិយាយថា ការកើនឡើងនៃក្មេងជំទង់ញៀនឲលេងល្បែងស៊ីសងតាមអ៊ីនធឺណិត បានបន្ថែមទៅលើក្តីបារម្ភដែលមានស្រាប់ជុំវិញសុខភាពផ្លូវចិត្ត សុវត្ថិភាពថ្នាក់រៀន និងឥទ្ធិពលកាន់តែទូលំទូលាយនៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ យ៉ាងណា ប៉ូលិសដាក់គម្រោងដំណើរការយុទ្ធនាការបង្ការ និងត្រួតពិនិត្យសម្របសម្រួលចាប់ពីខែកុម្ភៈដល់ខែមេសា ដោយធ្វើការជាមួយការិយាល័យអប់រំក្រុងសេអ៊ូល ដើម្បីទប់ស្កាត់គេហទំព័រលេងល្បែងខុសច្បាប់ តាមដានគណនីគួរឲ្យសង្ស័យ និងពង្រីកសេវាប្រឹក្សាសម្រាប់អនីតិជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចំពេល អាមេរិក តានតឹងដាក់សម្ព័ន្ធមិត្ត ចិនបែរដាក់ខ្លួនជាដៃគូពាណិជ្ជកម្មរឹងមាំ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម