ព័ត៌មានអន្ដរជាតិ
ចំពេល អាមេរិក តានតឹងដាក់សម្ព័ន្ធមិត្ត ចិនបែរដាក់ខ្លួនជាដៃគូពាណិជ្ជកម្មរឹងមាំ
ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែងកាលពីមួយឆ្នាំមុន អមជាមួយនឹងរបៀបវារៈ «អាមេរិកមុនគេ» កាលណោះមនុស្សជាច្រើនមើលឃើញបញ្ហាធំ ពោលគឺសេដ្ឋកិច្ចយឺតយ៉ាវក្នុងប្រទេសចិន។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបែរជាបន្ធូរបន្ថយទំនាក់ទំនងដ៏ត្រជាក់ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត ដើម្បីបង្ហោះអំពីអតិរេកពាណិជ្ជកម្ម។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

ដោយផ្អែកតាមអ្នកវិភាគបានលើកឡើងថា ក្នុងពេលដែលគោលនយោបាយរបស់លោកត្រាំ បានធ្វើឲ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តយូរអង្វែងអាមេរិកមានភាពតានតឹង ចិនបានងាកមកផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើការពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ រួមទាំងប្រទេសកាណាដា និងឥណ្ឌា។
ជាលទ្ធផល សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកត់ត្រាអតិរេកពាណិជ្ជកម្មកំណត់ត្រាចំនួន ១.២ ពាន់ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥។ លំហូរចូលរូបិយប័ណ្ណបរទេសប្រចាំខែបានឈានដល់ ១០០ពាន់លានដុល្លារ ខ្ពស់បំផុតមិនធ្លាប់មាន ខណៈពេលដែលការប្រើប្រាស់រូបិយប័ណ្ណចិនជាសកល គឺប្រាក់យន់បានបន្តពង្រីកទៅមុខ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer មកដល់ទឹកដីចិនកាលពីល្ងាចថ្ងៃពុធ ដោយមានក្ដីសង្ឃឹម នឹងធ្វើឲ្យទំនាក់ទំនងអាជីវកម្មដែលទើបតែមានភាពតានតឹងរស់ឡើងវិញ។ ទីក្រុងប៉េកាំងត្រូវគេរំពឹងថា នឹងពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។
លោក Aleksandar Tomic សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Boston បាននិយាយថា ដោយមានការគាំទ្រពីសេដ្ឋកិច្ចចំនួន ២០ ពាន់ពាន់លានដុល្លារអាមេរិក និងទីផ្សារភាគហ៊ុន និងមូលបត្របំណុលចំនួន ៤៥ពាន់ពាន់លានដុល្លារ ចិនកំពុងលេចចេញជា «ដៃគូស្ថិរភាព» សម្រាប់ប្រទេសជាច្រើន។
លោក Derrick Irwin សហប្រធានផ្នែកភាគហ៊ុនទីផ្សារ នៅ Allspring Global Investments ក៏បាននិយាយដែរថា «ខ្ញុំគិតថាប្រទេសចិនបានធ្វើការងារដ៏ល្អមួយក្នុងការដាក់ខ្លួនជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន និងមានស្ថិរភាពបំផុត»។
ចំណែកឯអ្នកវិភាគម្នាក់ទៀត គឺលោក Tomic មានប្រសាសន៍ថា ប្រទេសជាច្រើនដែលពីមុនមក មិនមានភាពរួសរាយរាក់ទាក់ជាមួយចិនទេ ឥឡូវនេះពួកគេកំពុងងាកទៅរកទីក្រុងប៉េកាំង ពីព្រោះអាមេរិកកំពុងក្លាយជាប្រទេសដែលមិនអាចទាយទុកជាមុនបានឡើយ។
ទោះជាយ៉ាងណា ចិនមិនមែនជាប្រទេសតែម្នាក់គត់ដែលស្វែងរកទំនាក់ទំនងពាណិជ្ជកម្មថ្មីដើម្បីកាត់បន្ថយហានិភ័យពីសហរដ្ឋអាមេរិកនោះទេ។ សូម្បីតែ ឥណ្ឌា និងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានពន្យារពេលជាយូរមកហើយកាលពីថ្ងៃអង្គារ នឹងកាត់បន្ថយពន្ធលើទំនិញភាគច្រើន ដែលអាចបង្កើនការនាំចេញរបស់អឺរ៉ុបទៅកាន់ប្រទេសឥណ្ឌាទ្វេដងនៅឆ្នាំ ២០៣២៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
នាយករដ្ឋមន្ត្រីអង់គ្លេស ទៅចិនផ្សះផ្សាភាពល្អក់កករ ទោះរងសម្ពាធពីអាមេរិកធ្ងន់ ក ក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


