Connect with us

សន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ ទៅតុលាការពាក់ព័ន្ធករណីបទបន្លំប្រាក់ក្លែងក្លាយ បទឆបោក បទលួច បទសមគំនិត

បានផុស

នៅ

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយអះអាងថា ខ្លួនបានចូលទៅ ហាងម៉ាស្សាមួយកន្លែងយីហោ “ម៉ាស្សាបែបបុរាណ” ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីម៉ាស្សារួចខ្លួនក៏ត្រឡប់ទៅសណ្ឋាគារវិញ ក៏បានដឹងថាខ្លួនត្រូវបានគេលួចដូរលុយដុល្លារពិតប្រាកដដាក់លុយដុល្លារក្លែងក្លាយចំនួន 1,400$ ខ្លួនក៏បានពិភាក្សាជាមួយបុគ្គលិកសណ្ឋាគារ ហើយបុគ្គលិកសណ្ឋាគារណែនាំឲ្យខ្លួនទូរសព្ទប្តឹងទៅសមត្ថកិច្ចតែម្ដង។ បន្ទាប់ពីទទួលបានបណ្តឹង រហូតមកដល់ម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានឆ្មក់ចូលបង្ក្រាបឆែកឆេរទីតាំងហាងម៉ាស្សាខាងលើ រកឃើញបន្ទប់ម៉ាស្សាមានចំនួន០២បន្ទប់ និងរកឃើញមានច្រកទ្វាសម្ងាត់មួយទៀតដែលនៅក្បែរបន្ទប់ម៉ាស្សា ច្រកទ្វាសម្ងាត់នោះអាចចូលជំហៀងខាងស្តាំទៅពីខាងក្រោយបន្ទប់ម៉ាស្សា ហើយនៅតាមបន្ទប់ម៉ាស្សាទាំងពីរគឺមានទូដាក់ខោអាវរបស់ភ្ញៀវ តែនេះជាការក្លែងបន្លំភ្នែកភ្ញៀវប៉ុណ្ណោះ ព្រោះនៅខាងក្រោយទូគឺមានទ្វាសម្ងាត់មួយទៀតដែលអាចបើកសម្រាប់លួចដូរលុយរបស់ភ្ញៀវបាន។

ក្រោយមកជំនាញបានឃាត់ខ្លួនមនុស្សសរុបចំនួន០៧នាក់ (ស្រី០៥) ព្រមទាំងដកហូតប្រាក់ដុល្លារក្លែងក្លាយមួយចំនួននាំយកមកអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបន្តធ្វើការចុះឆែកឆេរនៅទីតាំងទីពីរដាក់ស្លាកយីហោ”ម៉ាស្សា”ស្ថិតនៅផ្ទះលេខ181 ផ្លូវលេខ63 ភូមិ02 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានថៅកែឈ្មោះ ស្រស់(គេចខ្លួន) រួចចាប់ខ្លួនជនសង្ស័យជាអ្នកមើលការខុសត្រូវចំនួន០១នាក់ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ និងរកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់សម្រាប់ចូលបើកទូលួចដូរលុយភ្ញៀវ ព្រមទាំងរកឃើញលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក បន្ទាប់មកទៀតជំនាញបានបន្តឆែកឆេរនៅទីតាំងទីបី ដាក់ស្លាកយីហោម៉ាស្សា ម៉ាស្សា ស្ថិតនៅផ្ទះលេខ11 ផ្លូវលេខ278 ភូមិ05 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់ ព្រមទាំងលុយដុល្លាក្លែងក្លាយជាច្រើន នាំយកមកដើម្បីចាត់ការបន្តតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមកកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញជនសង្ស័យជាប់ពាក់ព័ន្ធក្នុងអំពើល្មើសខាងលើមានចំនួន០៥នាក់ ចំណែកឯអ្នកមិនពាក់ព័ន្ធចំនួន០៣នាក់ទៀតអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន

ជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម