ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនឹងដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈផ្លូវថ្មើរជើង ដោយឥតគិតថ្លៃចាប់ពីថ្ងៃស្អែកតទៅ
រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈផ្លូវថ្មើរជើង នៅសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា វេលាម៉ោង ៧និង០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។

អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈមួយកន្លែងនៅផ្លូវថ្មើរជើងចតុមុខនាសួនច្បារមាត់ទន្លេ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០ព្រឹកនេះតទៅ។

មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញឱ្យដឹងនាថ្ងៃ២៩មករានេះថា បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋមកកំសាន្តសប្បាយនៅសួនច្បារនិង ផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះមានបង្គន់បុរស-នារីចំនួន ២៥បន្ទប់ បង្គន់សម្រាប់ជនពិការចំនួន ១បន្ទប់ កន្ថោរនោមចំនួន ១៦កំប្លេរ និងឡាវ៉ាបូលាងដៃចំនួន ១០កំប្លេរ។

មន្ត្រីដដែល ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់ដែលប្រើប្រាស់បន្ទប់ទឹកនេះ សូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អ ទាំងអស់គ្នា៕












ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


