ព័ត៌មានជាតិ
លែងខ្លាចខ្វះទៀតហើយ បន្ទប់ទឹក៩បានសាងសង់តាមបណ្តោយឆ្នេរ សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខ
បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅចំនួន៩កន្លែង នៅក្រុងព្រះសីហនុនឹងដាក់ឲ្យសាធារណជនប្រើប្រាស់ នៅបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ការប្រកាសនេះ បានធ្វើឡើង ខណៈដែលលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ កាលពីរសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២១។


លោក គួច ចំរើន បានជំរុញឲ្យក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការ ដែលបានគ្រោងទុក។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា« បន្ទប់ទឹក សាធារណៈទាំង៩ នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដំណើរការក្នុងយ៉ាងល្អ ហើយសម្រាប់ចូលឆ្នាំខ្មែរ២០២១ខាងមុខនេះ នឹងបានដាក់ជូនសាធាណៈជន ប្រើប្រាស់ហើយ»។


គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ សម្រេចបានប្រមាណ ៣៥.១% នៃការងារទាំងអស់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លទ្ធផល ៣៣ ថ្ងៃ កម្ពុជាបូមប្រេងបានជាង ៤ ម៉ឺនបារ៉ែល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


