Connect with us

កីឡា

ក្លឹប​បាល់ទះ​អក​សមុទ្រ​ ដឹង​ថា​ខ្លួន​តូច​​ ប៉ុន្តែ​ចិត្ត​ធំ​មិន​ខ្លាច​ក្នុង​ការ​ចូលរួម​ប្រកួត​ពាន​រង្វាន់​សម្ដេច ក្រឡាហោម​

បានផុស

នៅ

ក្លឹប​បាល់ទះ​អក​សមុទ្រ​ ដែល​ប្រជុំ​ដោយ​កីឡាករ​ កីឡាការិនី​ ជា​យុវជន​ និង​និស្សិត​ ទោះ​ដឹង​ថា​ក្លឹប​របស់​ខ្លួន​តូច​មិន​មាន​កីឡាករ​អាជីព​ៗ​ក្ដី​ ប៉ុន្តែ​មាន​ចិត្ត​ធំ​មិន​ខ្លាច​ញញើត​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ នៅ​ថ្ងៃ​ទី៧​ ខែ​កម្ភៈ​ ឆ្នាំ​២០២៦ ​នេះ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ផេក​ក្លឹប​អកសមុទ្រ​

លោក​ ម៉ៅ សុផាន់ណៃ ម្ចាស់ក្លឹប​បាល់ទះអកសមុទ្រ​បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​ សម្ដេច​ ក្រឡាហោម​ ឆ្នាំ​នេះ​ជា​លើក​ទី២​ ហើយ​សម្រាប់​ក្រុម​បុរស​ និង​ជា​លើក​ទី១​ សម្រាប់​ក្រុម​នារី​របស់​លោក។​ ក្លឹប​ប្រើប្រាស់​កីឡាករ​ កីឡាការិនី​របស់​អក​សមុទ្រ​សុទ្ធតែ​ម្ដង​ដែល​ជា​យុជន​ និង​ជា​និស្សិត​ អ្នក​ធ្វើ​ការងារ​ផ្សេងៗ​ ពោល​មិន​មាន​ខ្ចី​ជើង​ ឬ​ទិញ​កីឡាករ​បរទេស​ពី​ណា​មក​ជួយ​នោះ​ឡើយ។​

ម្ចាស់​ក្លឹប​ខា​លើ​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​គឺ​ធ្វើ​ឡើង​ជា​រៀង​រហូត​មក​ហើយ​ ប៉ុន្តែ​មិន​ជាប់​លាប់​ដូច​ក្លឹប​ដទៃ។​ បើ​ទោះ​ជា​ដឹង​ថា​ការ​ប្រកួត​នេះ​ប្រជុំ​ដោយ​ក្លឹប​ធំៗ​ ជួប​ស្មាត់​ល្អៗ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ក្រុម​អបសមុទ្រ​មិន​ខ្លាច​ញញើត​អ្វី​នោះ​ឡើយ​ ពោល​ស្មារតី​ នៃ​ការ​ចង់​ប្រកួត​ម្នាក់ៗ​រង់ចាំ​តែ​ពេលវេលា​មក​ដល់​ប៉ុណ្ណោះ។​

រូបភាព​លើ​ផេក​ក្លឹប​អកសមុទ្រ​

ការ​ចូលរួម​នេះ​មាន​សារសំខាន់​ចំពោះ​ក្រុម​អក​សមុទ្រ​គឺ​បាន​លើក​ទឹកចិត្ត​ដល់​យុវជន​ សិស្សនិស្សិត​ និង​អ្នក​ធ្វើ​ការងារ​ផ្សេងៗ​បាន​លេង​កីឡា​ពី​ពេល​ទំនេរ​ បាន​ជំរុញ​ឲ្យ​គ្រប់​គ្នា​មាន​ភាព​ក្លាហាន​ និង​មាន​មោទកភាព​ចំពោះ​ការ​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់​ធំ​មួយ​នេះ​ និង​បំពេញ​ក្ដី​សុខ​របស់​ខ្លួន​ម្នាក់ៗ​ដោយ​ចាត់ទុក​ជា​ការ​ប្រកួត​បង្កើត​ភាព​សប្បាយ​រីករាយ​ និង​មិន​គិត​ពី​លទ្ធផល។​

រូបភាព​លើ​ផេក​ក្លឹប​អកសមុទ្រ​

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម ​លើក​ទី៤​ ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​នៅ​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី១​ ខែ​មីនា​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​ចូលរួម​ប្រកួត​ប្រជែង​មាន​សរុប​ ៣២​ក្រុម​បែងចែក​ជា​ ៨​ពូល។​ សម្រាប់​ក្លឹប​បាល់ទះ​អបសមុទ្រ​គឺ​ស្ថិត​នៅ​ក្នុង​ពូល​ D ​ជា​មួយ​ក្រុម​ បញ្ជាការដ្ឋាន​អង្គរក្ស A ​ស្នងការ​ ន ប​ ពោធិសាតិ៍​ ស្នងការ​ ន ប​ ខេត្ត​កណ្ដាល៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម