សេដ្ឋកិច្ច
ហាងឆេងមាសក្នុងស្រុកបន្តធ្លាក់ចុះដល់ ៥៧០ ដុល្លារ មួយជី
តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះក្រោម ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានកើនឡើងដល់ជិត ៧ ពាន់ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។

គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ តម្លៃមាសតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៥៧០ ដុល្លារ ក្នុងមួយជី។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ការធ្លាក់ចុះនេះ ជាធម្មតាគេវិភាគទៅលើចិត្តសាស្ត្រ ឬក៏របៀបនៃការវិនិយោគរបស់ធនាគារធំៗ គេតែងតែយកផលចំណេញក្នុងអំឡុងឆមាស ឬក៏ត្រីមាសទី១ មុន ដោយសារតែតម្លៃហាងឆេងមាសឡើងដល់គោលដៅដេលគេចង់បាន ប៉ុន្តែវាស្ទុះឡើងទៀត បន្ទាប់ពីការធ្លាក់ចុះហើយ។

លោក ឡុង សំណាង បញ្ជាក់ថា ប្រសិនបើស្ថានភាពនយោបាយមានភាពតានតឹង ឬក៏ពាក់ព័ន្ធជាមួយពន្ធមួយចំនួន តម្លៃហាងឆេងមាសអាចនឹងឡើងដល់ ៧ ពាន់ដុល្លារក្នុងមួយតម្លឹង នៅពាក់កណ្ដាលឆ្នាំ ២០២៦ នេះ ប៉ុន្តែនៅចន្លោះឆមាសទី១ នឹងមានការធ្លាក់ចុះ៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


