កីឡា
វិសាខា និង បឹងកេត បង្កើនចំណាត់ថ្នាក់ ក្នុងតារាងលីគកំពូលកម្ពុជា
ក្រុមបាល់ទាត់ វិសាខា និង បឹងកេត បានបង្កើនចំណាត់ថ្នាក់របស់ខ្លួនក្នុងលីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីបញ្ចប់សប្តាហ៍ទី១៨ កាលពីថ្ងៃសៅរ៍ និងអាទិត្យ កន្លងទៅនេះ។

ក្រោយធ្លាក់ទៅលេខ៤ កាលពីសប្តាហ៍មុន បឹងកេត បានឡើងទៅកាន់លេខ ៣ វិញ តាមរយៈរយៈជ័យជម្នះ ២-០ លើ គិរីវង់សុខសែនជ័យ ក្នុងសប្តាហ៍ទី១៨។ ពេលនេះ ពួកគេមាន ៣១ ពិន្ទុ បន្ទាប់ពីឈ្នះ៩ ស្មើ ៤ និងចាញ់ ៥។ ការឡើងលេខ ៣ នេះ ស្របពេល ណាហ្គាវើលដ៍ បានធ្លាក់មកលេខ ៤ វិញ។

ចំណែក វិសាខា បានបង្កើនចំណាត់ថ្នាក់ទៀតហើយ ក្រោយបានយកឈ្នះ អង្គរថាយហ្គឺរ ៣-២។ វិសាខា ធ្វើបានល្អមែនទែនសម្រាប់ ៥ ប្រកួតចុងក្រោយ ដោយបានឈ្នះ ៤ និងស្មើ ១ បានផ្តល់ឲ្យពួកគេឡើងពីលេខ ៧ រហូតដល់លេខ ៥។ ពេលនេះ ពួកគេបានឈ្នះ ៧ ស្មើ ៧ និងចាញ់ ៤ មាន ២៨ ពិន្ទុ។

ក្រុមដែលធ្វើមិនបានល្អគឺ អង្គរថាយហ្គឺរ ដែលបង្ហាញភាពខ្លាំងងកាលពីជើងទី១ ផ្តល់ឲ្យពួកគេស្ថិតនៅក្នុងចំណោមក្រុមលំដាប់កំពូលទាំង ៣ ប៉ុន្តែ ៨ ប្រកួតចុងក្រោយ ពួកគេបានឈ្នះ ១ ស្មើ ៣ និងចាញ់ ៤ បានធ្វើឲ្យធ្លាក់ដល់លេខ ៦។ ពួកគេត្រូវខិតខំប្រឹងប្រែងដើម្បីឲ្យស្ថិតនៅក្នុងចំណោមក្រុមលំដាប់កំពូលទាំង ៦។

ទោះបីជាយ៉ាងណា ពួកគេអាចប្រឈមនឹងអត់បានលំដាប់កំពូលទាំង ៦ ដោយក្រុម អឹមអូអាយ កំពង់ដេវ៉ា កំពុងមានពិន្ទុ ២៧ ស្មើគ្នា។

ចំពោះក្រុមខ្លាំងលំដាប់កំពូលទាំង ២ គឺ ព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរលើកំពូលតារាង ដោយមាន ៤២ ពិន្ទុ នាំមុខ ២ ពិន្ទុ លើក្រុមលេខ២គឺ ភ្នំពេញក្រោន ដែលមាន ៤០ ពិន្ទុ។

ក្រុមឡាយហ្វ ខេត្តព្រះសីហនុ មាន ៧ ពិន្ទុ ស្ថិតនៅលេខ ១០ តាមរយៈជ័យជម្នះ ២ ស្មើ១ និងចាញ់ ១៤ ខណៈ អាយអេសអាយ ដង្កោសែនជ័យមាន ៦ ពិន្ទុ ស្ថិតនៅលេខ ១១ ពីការឈ្នះតែ១លើក ស្មើ ៣ និងងចាញ់ ១៣ ប្រកួត៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


