Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង៖ កិច្ចចរចាសន្តិភាពត្រីភាគីជុំទីពីរ នឹងបន្តធ្វើឡើងក្នុង​សប្ដាហ៍​នេះ

បានផុស

នៅ

ការចរចាសន្តិភាពត្រីភាគីជុំទីពីររវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ជំនួប​ត្រីភាគី​អ៊ុយក្រែន​ រុស្ស៊ី និង​អាមេរិក កាល​ពីថ្ងៃ​ទី២៤​មករា​២០២៦ (រូបថត៖ Reuters)

យោង​តាម​ AP កិច្ចប្រជុំដែលសម្របសម្រួលដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដើមឡើយត្រូវបានគ្រោងធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេលដោយសារបញ្ហាកាលវិភាគ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីកាលបរិច្ឆេទថ្មីនេះកាលពីថ្ងៃចន្ទ​ទី​២​​កុម្ភៈ ដោយបានពិពណ៌នាថា កិច្ចខិតខំប្រឹងប្រែងការទូតនេះមានភាពស្មុគស្មាញយ៉ាងខ្លាំង។ ទោះបីជាមានរបាយការណ៍ថាមានវឌ្ឍនភាពខ្លះក្នុងការស្វែងរកចំណុចរួមលើបញ្ហាមួយចំនួនក៏ដោយ ក៏ភាព​ទាល់ច្រកលើបញ្ហាសំខាន់ៗនៅតែបន្ត ខណៈដែលសង្រ្គាមនេះជិតឈានចូលដល់ខួបលើកទីបួននៅចុងខែនេះហើយ។

ការបោះបង់ទឹកដីនៅតែជាចំណុចវិវាទដ៏ចម្បង ដោយទីក្រុងមូស្គូទាមទារការគ្រប់គ្រងពេញលេញលើតំបន់ Donbas និងតំបន់កាន់កាប់ផ្សេងទៀត ជាជំហរមួយដែលទីក្រុងកៀវបដិសេធដាច់អហង្ការ។

សូម​ជម្រាប​ថា ការពិភាក្សាដែលនឹងមកដល់នេះ បានកើតឡើងបន្ទាប់ពី​ជំនួបនៅរដ្ឋផ្លរីដា រវាងប្រេសិតប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev និងក្រុម​មន្ត្រីអាមេរិក កាល​ពី​ថ្ងៃ​ទី​៣១​មករា។ ដ្បិត​មានការជំរុញតាមផ្លូវការទូត ស្ថានភាពជាក់ស្តែងនៅសមរភូមិនៅតែមានភាពតានតឹង។ អ៊ុយក្រែននៅតែបន្តប្រឈមមុខនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ី ដែលគោលដៅសំដៅ​លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាញអគ្គិសនីជាតិ រួមទាំងការវាយប្រហារថ្មីៗនេះដែលបានសម្លាប់កម្មករអណ្តូងរ៉ែ​អស់​ចំនួន ១២នាក់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម