សេដ្ឋកិច្ច
វិនិយោគិននូវែលហ្សេឡង់ ចាប់អារម្មណ៍ផលិតកម្មកែច្នៃរបស់ក្រុមហ៊ុនក្នុងស្រុក២
វិនិយោគិននូវែលហ្សេឡង់ បានបង្ហាញការចាប់អារម្មណ៍ផលិតកម្មកែច្នៃដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏មានសក្តានុពលក្នុងក្រុមហ៊ុនធំៗចំនួន ២ នៅកម្ពុជា ត្រៀមនាំចេញទៅលក់នៅលើទីផ្សាររបស់ខ្លួន។

ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួន ២ នៅកម្ពុជា គឺក្រុមហ៊ុន ហនុមាន (Hanuman Beverages) និងគីរីរម្យ ហ៊្វូត ប្រដាក់សិន (Kirirom Food Production)។
បើតាមលោក កៅ ថាច បានឱ្យដឹងថា ដំណើរទស្សនកិច្ចដ៏សំខាន់របស់វិនិយោគិននូវែលហ្សេឡង់នេះ ផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ ក្រុមហ៊ុន ហនុមាន (Hanuman Beverages)ដោយគណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។

ដោយឡែកនៅក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រដាក់សិន (Kirirom Food Production) គណៈប្រតិភូ ក៏បានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។
លោក កៅ ថាច បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់វិនិយោគិននូវែលហ្សេឡង់នេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។

ជាមួយគ្នានេះ លោក បានបញ្ជាក់ថា គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ នៃការចុះពិនិត្យលើក្រុមហ៊ុនរបស់ខ្មែរនេះ គឺធ្វើការវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ ទៅចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសនូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល «Made in Cambodia»៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


