កីឡា
ព្រះខ័នរាជស្វាយរៀង សង្ឃឹមនាំភាពអស្ចារ្យជូនអ្នកគាំទ្របន្តទៀតនៅពេលប៉ះក្រុមខ្លាំង Lion City
ក្រុមបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានចេញដំណើរទៅប្រទេសសិង្ហបុរីហើយនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះដើម្បីត្រៀមប៉ះម្ចាស់ផ្ទះ Lion City ក្នុងពានរង្វាន់ Shopee Cup ខណៈក្រុមតំណាងឲ្យកម្ពុជាមួយនេះសង្ឃឹមបន្តនាំភាពអស្ចារ្យជាថ្មីទៀតជូនអ្នកគាំទ្រ។

ទិដ្ឋភាពធ្វើដំណើរទៅសិង្ហបុរី
លោក Matthew McConkey បានឲ្យដឹងមុនហោះទៅសិង្ហបុរីថា មួយរយៈពេលនេះក្រុមមិនសូវមានពេលវេលាច្រើនក្នុងការត្រៀមការប្រកួតនេះទេ។ ក្រុមបានហ្វឹកហាត់តាមផែនការមួយចំនួនសម្រាប់ត្រៀមលេងតទល់ជាមួយ Lion City ដែរ ប៉ុន្តែហ្វឹកហាត់ក្នុងកម្រិតស្រាលៗនោះឡើយដោយសារតែក្រុមមាញឹកពេក។ នៅថ្ងៃស្អែកក្រុមនឹងបន្តហ្វឹកហាត់ជាផ្លូវការទៀតនៅឯសិង្ហបុរី។

លោក Matthew McConkey
គ្រូបង្វឹករូបនេះលើកឡើងពីសមត្ថភាពរបស់ក្រុម Lion City ថាជាក្រុមខ្លាំងមួយមានការរៀបចំកម្រិតខ្ពស់ និងអាចលេងបានគ្រប់ទម្រង់។ កីឡាករមានសមត្ថភាពលេងល្អ និងអាចប្រយុទ្ធបានគ្រប់ពេល។ មួយវិញទៀតកីឡាករម្ចាស់ផ្ទះនេះអាចនឹងលេងទម្លាក់មកការពារនៅតំបន់ខ្លួនក៏មានដែរ។ យ៉ាងណាព្រះខ័នរាជ្យស្វាយរៀង ក៏បានហ្វឹកហាត់ត្រៀមលេងទប់ទលជាមួយទម្រង់នេះរបស់ដៃគូដូចគ្នា។

ទិដ្ឋភាពធ្វើដំណើរទៅសិង្ហបុរី
ក្លឹបរបស់លោកគឺនៅតែរក្សាទម្រង់លេងដដែលដោយព្យាយាមដាក់សម្ពាធ គ្រប់គ្រងបាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងស្វែងរកឱកាសក្នុងការប្រយុទ្ធជាដើម។ ការប្រកួតអន្តរជាតិរបស់ព្រះខ័នរាជស្វាយរៀងកន្លងទៅប៉ះសុទ្ធតែក្រុមខ្លាំងៗដែលគ្រប់គ្នាគិតថាពិបាកមុនការប្រកួត ប៉ុន្តែក្រុមនៅតែអាចធ្វើបានល្អ និងតែងតែនាំភាពអស្ចារ្យជូនអ្នកគាំទ្រ។ ដូច្នេះការប្រកួតប៉ះ Lion City លើកនេះក៏ដូចគ្នាក្រុមនឹងព្យាយាមធ្វើឲ្យបានល្អជូនអ្នកគាំទ្រជាថ្មីទៀត។
បញ្ជាក់ដែរថា ក្រុមបាល់ទាត់បាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង នឹងធ្វើការប្រកួតជាមួយម្ចាស់ផ្ទះ Lion City នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៃវគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ Shopee Cup៕

ទិដ្ឋភាពធ្វើដំណើរទៅសិង្ហបុរី
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


