Connect with us

ជីវិតកម្សាន្ដ

ទូច ស្រីល័ក្ខ បង្ហើបស្ថានភាពលោក យូឌីស្កូ ខណៈនៅព្យាបាលដោយលាងឈាមនៅឡើយ ព្រោះគ្មានលទ្ធភាពវះកាត់

បានផុស

នៅ

ក្រោយលោក យូ ឌីស្កូ ត្រូវបញ្ជូនទៅព្យាបាលនៅឥណ្ឌាបន្ទាន់ ដេាយសារជាតិពុលឡេីងខ្លាំងកម្រិតធ្ងន់នោះ នៅថ្ងៃទី៤ ខែកុម្ភៈនេះ អ្នកនាង ទូច ស្រីល័ក្ខ ជាអ្នករួមអាជីពដែលស្និតស្នាលនឹងលោក បានបង្ហើបបន្ថែមពីស្ថានភាពលោក ដែលនៅពេលនេះ កំពុងដេកដួលនៅលើគ្រែពេទ្យ ធ្វើទុករាងកាយ ហត់ មិនសូវមានកម្លាំងកំហែង និងនៅបន្តព្យាបាលដោយលាងឈាមនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក យូឌីស្កូ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯប្រទេសឥណ្ឌា ប្រមាណជិត ១០ថ្ងៃហើយ ខណៈនៅពេលនេះ លោកនៅបន្តព្យាបាលដោយលាងឈាមនៅឡើយ ព្រោះគ្មានលទ្ធភាពវះកាត់ប្តូរក្រលៀន។

បើតាមរយៈរបស់ដៃគូចម្រៀងលើវិថីសិល្បៈដែលស្និតស្នាលបំផុតរបស់លោក គឺអ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា អាការៈលោក យូឌីស្កូ កំពុងពិបាកក្នុងខ្លួនខ្លាំងនៅពេលនេះ ហត់ខ្លាំង កម្លាំងក៏មិនសូវមាន ខណៈអ្នកនាងក៏ព្យាយាមរកជំនួយជូនលោកផងដែរ ដេីម្បីក្នុងការដេាះស្រាយមួយពេលៗ។

ដោយមើលឃើញស្ថានភាពលោក យូឌីស្កូ កាន់តែធ្ងន់ធ្ងរ អ្នកនាង ទូច ស្រីល័ក្ខ ជួសមុខអំពាវនាវដល់សប្បុរសជនបន្តជួយសិល្បកររូបនេះតាមក្តីមេត្តា ដ្បិតអី លោកកំពុងស្ថិតក្នុងពេលវេលាដ៏លំបាក។ អ្នកនាងស្នើទៀតថា “សូមជួយស្រេាចស្រង់គាត់ផងដង្ហេីមចុងក្រេាយ គឺត្រូវការថវិកាមកជួយគាត់ដេីម្បីវេះកាត់ សូមជួយផង សូមកុំឱ្យបាត់បង់ធនធានសិល្បៈ គាត់ជួយសង្គមច្រេីនណាស់”។

គួររំលឹកថា ប្រមាណ ៨ឆ្នាំមុន លោក យូឌីស្កូ បានធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរដោយសារខូចក្រលៀននឹងបានចេញទៅព្យាបាលនៅប្រទេសឥណ្ឌាម្តងរួចមកហើយ។ បន្ទាប់ពីឆ្លងកាត់នៃការធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរនឹងកាចសាហាវ(ខូចក្រលៀន) តារាសម្តែង យូ ឌីស្កូ កន្លងមកក៏ធ្លាប់បានចែករំលែកបទពិសោធដ៏លំបាក នៃអ្នកធ្លាក់ខ្លួនស្ថានភាពខូចក្រលៀនផងដែរ។ លោកធ្លាប់ថា អ្នកកើតជំងឺដ៏កាចសាហាវនេះ គឺរស់គ្រាន់តែដើម្បីកំដរការស្លាប់តែប៉ុណ្ណោះ បើគ្មានលុយប្តូរគ្រលៀននោះទេ។

ដោយហេតុនេះហើយ ទើបអ្នកនាង ទូច ស្រីល័ក្ខ អំពាវនាវឱ្យសប្បុរសជន ករុណាប្រោសជីវិតលោកជាថ្មី តាមរយៈការជួយជាថវិកាដើម្បីបានវះកាត់ប្តរូក្រលៀនថ្មី៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម