សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរទីតាំងចំនួន៦ ក្រោយបង្ហោះព័ត៌មានមិនពិត
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះធើ្វការឆែកឆេរត្រួតពិនិត្យ ទីតាំងចំនួន៦កន្លែង ដែលបង្ហោះនៅក្នុងបណ្ដាញសង្គម ថាជាទីតាំងអគារអនឡាញនៅរាជធានីភ្នំពេញ ជាក់ស្ដែងក្រោយកម្លាំងអាជ្ញាធរចុះពិនិត្យជាក់ស្ដែងរកពុំឃើញមានបទល្មើសប្រព័ន្ធបច្ចេកវិទ្យាឆបោកតាមអនឡាញអ្វីនោះទេ។


ទីតាំងចំនួន៦ ដែលកម្លាំងអាជ្ញាធរ ធើ្វការចុះត្រួតពិនិត្យ ឆែរឆេរមាន ៖អគារ the bridge (ខណ្ឌចំការមន) , អគារ Marry Time (ខណ្ឌមានជ័យ) ,អគារPNN (ខណ្ឌជ្រោយចង្វារ) , អគារស្កាយឡាញ ក្បែរផ្សារអូឬស្សី (ខណ្ឌ៧មករា) , អគារមានរូបម្កុដិ (ខណ្ឌដូនពេញ) , អគារស្កាយទ្រី (ខណ្ឌឫស្សីកែវ)។
សូមបញ្ជាក់ថាកន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យរដ្ឋបាលទីតាំងខាងលើ ដោយទីតាំងខ្លះ ចុះពិនិត្យរដ្ឋបាលជាចំហរ, ចុះឆែកឆេរមួយទីតាំង ចំនួន០២ទៅ០៣លើករួចមកហើយ ជាលទ្ធផលពុំឃើញបទល្មើសប្រព័ន្ធបច្ចេកវិទ្យាឆបោកតាមអនឡាញនោះទេ និងបានរកឃើញជនបរទេស ដែលស្នាក់នៅ គឺមានលិខិតស្នាមស្របច្បាប់ត្រឹមត្រូវ បច្ចុប្បន្ននេះ ដោយអនុវត្តតាមអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាសន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចុះស្រាវជ្រាវ និងត្រួតពិនិត្យបង្ក្រាបរាល់សកម្មភាពប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាឆបោកតាមអនឡាញខុសច្បាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


ដើម្បីបង្ក្រាបបើមានជនល្មើសបើកលួចលាក់បទល្មើសឆបោកអនឡាញខុសច្បាប់ កម្លាំងអាជ្ញាធរបានណែនាំដល់ម្ចាស់ទីតាំង ត្រូវសហការជាមួយសមត្ថកិច្ច កុំឲ្យមានការលួចលាក់ឃុបឃិតជាមួយជនល្មើស បើក្នុងករណីសមត្ថកិច្ចរកឃើញម្ចាស់ទីតាំងជាប់ពាក់ព័ន្ធឃុបឃិតឲ្យបើកបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាឆបោកអនឡាញខុសច្បាប់ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធី។

ជាមួយគ្នាផងដែរពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាឆបោកអនឡាញខុសច្បាប់នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់បំផុត មិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


