Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ៖ ចិនគ្រោងបង្កើនចំនួននាវាផ្ទុកយន្តហោះដល់៩គ្រឿងត្រឹមឆ្នាំ២០៣៥

បានផុស

នៅ

របាយការណ៍ថ្មីមួយរបស់មន្ទីរបញ្ចកោណ ដែល​ត្រូវ​ចុះ​ផ្សាយ​ដោយ National Interest កាល​ពីថ្ងៃទី៣​ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បានបង្ហាញថា កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLAN) មានគោលដៅដាក់ពង្រាយនាវាផ្ទុកយន្តហោះ​ឲ្យ​បានចំនួន ៩​គ្រឿងត្រឹមឆ្នាំ​២០៣៥ ដែលជាការពង្រីកកម្លាំងដ៏ធំធេងរហូតដល់បីដងនៃចំនួនបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបតំណាង (រូបថតបង្កើត​ដោយAI)

ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងប៉េកាំងត្រូវសាងសង់នាវាផ្ទុកយន្តហោះបន្ថែមចំនួន ៦គ្រឿងទៀតក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលក្រុមអ្នកវិភាគចាត់ទុកថាជាផែនការមហិច្ឆតាបំផុត។ ផែនការនេះ បង្ហាញពីបំណងរបស់ប្រទេសចិនក្នុងការប្រជែងជាមួយឧត្តមភាពជើងទឹករបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងបង្កើនឥទ្ធិពលរបស់ខ្លួន​​ឲ្យ​កាន់តែឆ្ងាយហួសពី «ខ្សែសង្វាក់​កោះទីមួយ» ឬ​ហៅ​ថា «First Island Chain»។ ការកើនឡើងនៃការសាងសង់នាវានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រវត្តិសាស្ត្រ ដែលបានធ្វើ​ឲ្យកងទ័ពជើងទឹកចិនក្លាយជាកងទ័ពជើងទឹកធំបំផុតនៅលើពិភពលោក បើគិតតាមចំនួននាវា។

កងនាវាបច្ចុប្បន្នរបស់ចិនរួមមាននាវា Liaoning, Shandong និងនាវា Fujian ដែលទើបតែធ្វើតេស្តសាកល្បង ហើយ​នាវាជំនាន់ក្រោយៗត្រូវបានគេរំពឹងថានឹងមានបច្ចេកវិទ្យាកាន់តែទំនើប។ នាវា Fujian មានបំពាក់ប្រព័ន្ធបង្ហោះយន្តហោះដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដែលជាការបោះជំហានទៅមុខហួសពីប្រព័ន្ធចំហាយទឹកចាស់ៗ ហើយនាវាជំនាន់ក្រោយត្រូវបានគេព្យាករថានឹងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការនៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម