ព័ត៌មានអន្ដរជាតិ
ឧបទ្ទវហេតុក្រឡាប់ឡានក្រុងនៅប្រេស៊ីល សម្លាប់មនុស្ស១៦នាក់រួមមានកុមារ៤នាក់
អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា រថយន្តក្រុងមួយបានក្រឡាប់ត្រង់ចំណុចផ្លូវកោង បន្ទាប់ពីត្រឡប់ពីចូលរួមក្នុងពិធីបុណ្យសាសនាមួយ នៅភាគខាងជើងប្រទេសប្រេស៊ីល។ ហេតុការណ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងកុមារ ៤នាក់ ផងដែរ និងជាង៤០នាក់រងរបួស។

យោងតាមភ្នាក់ងារបារាំង AFP, អាជ្ញាធរឱ្យដឹងទៀតថា ឡានក្រុងដឹកមនុស្ស ៦០នាក់ ពេលដែលវាបានក្រឡាប់នៅតំបន់ជនបទ នៃរដ្ឋ Alagoas កាលពីថ្ងៃអង្គារ។
គួរឱ្យដឹងថា មន្រ្តីស្រុកក្នុងតំបន់ Alagoas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានស្ត្រី ៧នាក់ បុរស ៥នាក់ និងកុមារ ៤នាក់ ក្នុងចំណោមអ្នកដែលស្លាប់។
យ៉ាងណា ឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយត្រូវបានពិពណ៌នាថា «មានភាពស្មុគស្មាញខ្លាំង»។
លោក Andre Madeiro ប្រធាននាយកដ្ឋានអាកាសចរណ៍នៃរដ្ឋ Alagoas ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ និយាយថា៖ «ឡានក្រុងបានចុះពីលើផ្លូវនៅលើផ្លូវកោង បន្ទាប់មកក៏ក្រឡាប់ ហើយមនុស្សមួយចំនួនត្រូវបានធ្លាក់ចេញពីឡាន»។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ « អ្នកខ្លះបានជាប់នៅក្រោមរថយន្ត។ វាគឺជាគ្រោះថ្នាក់ដ៏អាក្រក់មួយ ដែលពុំគួរឱ្យកើតឡើងទេ»។
គួរបញ្ជាក់ថា មនុស្សជាង ១០ ០០០នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសប្រេស៊ីលឆ្នាំ ២០២៤ នេះបើយោងតាមក្រសួងដឹកជញ្ជូន។
រីឯខែធ្នូ ឆ្នាំ ២០២៤ ដដែល មនុស្សយ៉ាងហោចណាស់ ៣២នាក់ បានស្លាប់ ពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញបានបុកគ្នានៅលើផ្លូវល្បឿនលឿន( Highway) ក្នុងរដ្ឋ Minas Gerais ភាគខាងត្បូងនៃប្រទេសប្រេស៊ីល៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


