Connect with us

សន្តិសុខសង្គម

បុរសម្នាក់ត្រូវបានបាត់បង់អាយុជីវិត ក្នុងករណីភ្លើងឆេះកន្លែងជួសជុលគ្រឿងអេឡិចត្រូនិក

បានផុស

នៅ

អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿង អេឡិចត្រូនិកចាស់ៗ បង្កការខូចខាតសម្ភារៈអស់ទាំងស្រុង នឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពី ០៩ នឹង ៤០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែង ក្បែរផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ ឡុង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ និងកង្ហារ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានធុំក្លិនផ្សែង នឹង មានគេស្រែកឆោរឡោរថា មានជាប់មនុស្សនៅខាងក្នុង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នា ជួយយកទុយោទឹក នឹងបំពង់ពន្លត់ជួយទប់ស្កាត់ ប៉ុន្តែដោយសារខាងក្នុងផ្ទះ ផ្នែកខាងលើមានគ្រឿងអេឡិចត្រូនិកចាស់ៗ ច្រើនពេក ធ្វើអោយមានផ្សែងច្រើនពិបាក ក្នុងការទប់ស្កាត់ ទើបពលរដ្ឋបន្តរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងជូននគរបាលជំនាញពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ កុំអោយមានការរាលដាលទៅផ្ទះដទៃទៀតកាន់តែខ្លាំង។

អគ្គិភ័យនេះដែរ បានបង្កការខូចខាតគ្រឿងអេឡិចត្រូនិចចាស់ៗ អស់ទាំងស្រុង ភ្លើងរោលខូចខាតស្លាកយីហោពេទ្យ។ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នឹងរថយន្តជំនួយរបស់ ក្រុមហ៊ុនស្រាបៀរកម្ពុជា , រថយន្តកងរាជអាវុធហត្ថ មកដល់ទីតាំងចំនួន ១៤គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម