Connect with us

ព័ត៌មានអន្ដរជាតិ

​​​​​​​​ភ្លើង​ឆេះព្រៃ​កាន់តែ​​សាហាវនៅ​​អាហ្សង់ទីន​​ ប៉ុន្តែ​ប្រធានាធិបតី ​មិន​ជឿ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​

បានផុស

នៅ

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ជម្រក​ព្រៃ​ដ៏​ធំ​សម្បើម​​មួយ​នៃតំបន់​ Patagonia របស់​ប្រទេស​អា​ហ្សង់ទីន មើល​ទៅ​ដូច​ជា​តំបន់​សង្រ្គាមដ៏​ក្តៅ​គគុក​។ ពពក​​ផ្សែង​​ហុយ​​​ឡើងលើ​មេឃ​ ​​ដូច​​ការ​​បាញ់​​មីស៊ីល​​។ អណ្ដាត​ភ្លើង​ដ៏​ធំ​បំភ្លឺ​​ពេល​យប់ ដូច​ព្រះចន្ទពណ៌​ទឹកក្រូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ភើង​ឆេះព្រៃនៅ​តំបន់​អឺរុប។ Reuters

​ខណៈ​ប្រធានាធិប​តី​ អាហ្សង់​ទីន​ លោក Javier Milei មិន​ជឿ​ថា​ការប្រែ​ប្រួល​អាកាស​ធាតុ​ជា​បញ្ហា​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ​។ ថែម​ទាំង​បាន​កាត់​បន្ថយ​លើ​ការចំណាយ​ផ្នែក​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទៀត​ផង​។

ព្រៃ​ដ៏​ធំ​នៃ​ឧទ្យាន​ជាតិ Los Alerces ​ជាតំបន់បេតិកភណ្ឌពិភពលោក​របស់​អង្គការយូណេស្កូ​ (UNESCO) ដែលជា​ជម្រក​របស់​ដើម​ឈើ​ មាន​អាយុ​ ២ ៦០០ ឆ្នាំ ឥឡូវ​នេះ​​ភ្លើង​ឆាប​ឆេះហើយ​។

ភ្លើង​ឆេះព្រៃ ក្នុងចំណោម​គ្រោះរាំងស្ងួតដ៏អាក្រក់​បំផុត​ដែល​បាន​វាយ​ប្រហារ​តំបន់ Patagonia ដោយ​គ្រោះរាំង​ស្ងួត​ក្នុងរយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក បាន​បំផ្លិចបំផ្លាញព្រៃឈើជាង ៤៥ ០០០ហិក​តា​នៃ​ប្រទេស​អាហ្សង់ទីន​ក្នុងរយៈ​ពេល​មួយ​ខែ​កន្លះ​ចុង​ក្រោយ​នេះ។  ជា​ពិសេស​ស្ថាន​ភាព​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​ ​និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​រាប់​ពាន់នាក់។ តួរ​លេខ​នេះ គិត​​ត្រឹម​​ថ្ងៃ​​ចន្ទ ទី​២ ខែ​កុម្ភៈ គ្រោះ​​មហន្តរាយនេះ​​​នៅ​​​តែបន្ត​​​រីក​រាល​​ដាល។

ភ្លើង​ឆេះ​នៅ​ប្រទេស​អាហ្សង់​ទីន​នៅ​តែ​បន្ត​ លោក Luis Schinelli មន្ត្រី​អនុ​រក្ស​ឧទ្យាន​ម្នាក់​​ក្នុង​ព្រៃ​ដែល​គ្របដណ្តប់លើ​ផ្ទៃ​ដី ​២៥៩ ០០០ហិកតា​ នៃឧទ្យានជាតិ Los Alerces  ថា​៖ «គឺ​មានការសម្រេច​ចិត្ត​របស់​អ្នក​នយោបាយ ​ក្នុង​ការ​រុះរើ​ស្ថាប័ន​ពន្លត់​អគ្គិភ័យ។ ចំណែក​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ពង្រីកការការពារ​​ លើស​​ដែន​កំណត់​របស់​ពួក​គេ»។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ ជាមួយ​យុទ្ធនា​ការជួយ​សង្គ្រោះ​សេដ្ឋ​កិច្ច​របស់ប្រទេសអាហ្សង់ទីន​ពី​បំណុល​ជា​ច្រើនទសវត្សរ៍មក ប្រធានាធិបតី លោក Javier Milei បាន​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​គ្រប់​គ្រង​អគ្គិភ័យ​ជាតិ​ចំនួន ៨០ ភាគរយ ក្នុងឆ្នាំ ២០២៤ បើ​ប្រៀប​ធៀប​ទៅ​នឹងឆ្នាំមុន។

ក្នុង​នោះ​រួម​មាន ទីភ្នាក់ងារ​ទទួល​ខុស​ត្រូវ​លើ​ការ​ដាក់​ពង្រាយ​កង​ពល​តូច ថែ​ទាំ​នាវា​ដឹក​យន្ត​ហោះ ការទិញ​ឧបករណ៍​បន្ថែម និង​ការ​តាម​ដាន​គ្រោះ​ថ្នាក់​ដោយ​ភ្លើង​ឆេះ​។

សេវា​កម្ម​ជួយសង្រ្គោះទាំង​អស់​នោះ​​ ប្រឈម​នឹង​ការ​កាត់​បន្ថយ​​ចំនួន​ ៧១ ភាគរយក្នុង​​ឆ្នាំ​នេះ។ បើ​យោងតាមការវិភាគនៃថវិកាឆ្នាំ ២០២៦ ​ដោយ​មូល​និធិ​បរិស្ថាន និងធនធានធម្មជាតិ និងអង្គភាព​ FARN ដែល​​ជា​ក្រុមស្រាវជ្រាវ និង​តស៊ូមតិបរិស្ថាន​របស់​ប្រទេស​អាហ្សង់ទីន។

យ៉ាងណា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នេះ​ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា វា​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ធ្វើ​ឱ្យ​បរិយាកាស​កាន់​តែ​ក្តៅ​ ​និង​ធ្ងន់​ធ្ងរ នាំ​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ត​បន្ទាប់​។ លើស​ពី​នេះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​គឺ​កើត​ឡើង​ដោយ​សកម្មភាព​មនុស្ស​ធ្ងន់​ធ្ងរ​ពេក​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម