ព័ត៌មានអន្ដរជាតិ
រដ្ឋខ្លះនៅឥណ្ឌាចាប់ផ្តើមរកវិធានការហាមឃាត់ក្មេងក្រោម ១៦ ប្រើប្រាស់បណ្តាញសង្គម
ការជជែកដេញដោលជុំវិញការហាមប្រាមការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមទូរសព្ទ ឬកំព្យូទ័រ សម្រាប់កុមារនិងយុវជនអាយុក្រោម១៦ឆ្នាំ កំពុងមានសន្ទុះនៅក្នុងប្រទេសឥណ្ឌា ដោយរដ្ឋមន្ត្រីក្នុងរដ្ឋជាច្រើន លើកឡើងថា ពួកគេកំពុងរៀបចំច្បាប់ ហាមកុមារពីបណ្តាញសង្គម ដែលទើបចូលជាធរមាននៅក្នុងប្រទេសអូស្ត្រាលី។

រដ្ឋមន្ត្រីនៅរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌាពីរនាក់បានលើកឡើងនាពេលថ្មីៗនេះថាពួកគេកំពុងពិនិត្យមើល ថាតើការហាមឃាត់នឹងមានប្រសិទ្ធភាព នាំឱ្យកុមារចេញឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយសង្គមដែរឬយ៉ាងណា។
កាលពីសប្តាហ៍មុន ការស្ទង់មតិដែលធ្វើឡើងដោយប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាល គួរពិចារណាលើអាយុ ដែលអាចអនុញ្ញាត្តឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ។
គួរឱ្យដឹងថា ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលហាមឃាត់កុមារលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។
ការធ្វើបែបនេះជារឿងចាំបាច់ ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ និងបិទគណនីដោយអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។
កាលពីសប្តាហ៍មុន សមាជិកសភានៅក្នុងសភាជាន់ទាបរបស់ប្រទេសបារាំងបានអនុម័តច្បាប់ដែលនឹងហាមឃាត់ការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៥ ឆ្នាំ។
ចំណែកចក្រភពអង់គ្លេសក៏កំពុងពិចារណាលើការហាមឃាត់នេះផងដែរ។
នៅក្នុងប្រទេសឥណ្ឌា លោក LSK Devarayalu សមាជិកសភាមកពីគណបក្ស Telugu Desam និងជាមនុស្សជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី លោក Narendra Modi បានស្នើច្បាប់ ដើម្បីស្វែងរកការរារាំងកុមារអាយុក្រោម ១៦ ឆ្នាំ ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន។
ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Nara Lokesh បាននិយាយនៅលើ X កាលពីសប្តាហ៍មុនថា៖ «កុមារកំពុងចូលទៅប្រើប្រាស់បណ្តាញសង្គមឥតឈប់ឈរ ដែលប៉ះពាល់ដល់អារម្មណ៍ និងការអប់រំរបស់ពួកគេ»។
លោកបានបន្ថែមថា៖ « យើងនឹងធានាថាប្រព័ន្ធផ្សព្វផ្សាយសង្គមក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុន និងកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់ចំពោះជនរងគ្រោះ ជាពិសេសសម្រាប់ស្ត្រី និងកុមារ»។
មិនតែប៉ុណ្ណោះ រដ្ឋផ្សេងទៀតក៏ចំណាប់អារម្មណ៍ចំពោះវិធានការនេះផងដែរ។
ការសិក្សានាពេលថ្មីៗនេះដោយអង្គការក្រៅរដ្ឋាភិបាលបានស្ទង់មតិថាក្មេងជំទង់ឥណ្ឌា ចំនួន ១ ២៧៧នាក់ អាចការរឹតបន្តឹងតាមអាយុ និងប្រព័ន្ធផ្ទៀងផ្ទាត់បាន ហើយវានឹងក្លាយជាឧបសគ្គបន្ថែមនៅក្នុងប្រពន្ធ័ឌីជីថលរបស់ប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


