កីឡា
លោក Matthew បានសរសើរបាល់ទាត់កម្ពុជាពិតជាកំពុងរីកចម្រើនខ្លាំងមែន
លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានសរសើរកីឡាបាល់ទាត់កម្ពុជាបានកំពុងរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សំគាល់។ នេះបើតាមការមើលឃើញជាក់ស្តែងរបស់លោកដែលបានស្នាក់នៅក្នុងប្រទេសកម្ពុជាជាង៤ឆ្នាំមកហើយ។

ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមមួយមានគុណភាពខ្លាំងអាចប្រជែងជាមួយក្រុមខ្លាំងនៅក្នុងតំបន់។ ពីរដូវកាលចុងក្រោយនេះ ក្រុមតំណាងឲ្យកម្ពុជាបានប្រកួតជាមួយក្រុមខ្លាំងៗជាច្រើននៅក្នុងតំបន់ហើយទទួលបានជ័យជម្នះ ប៉ុន្តែប្រសិនបើចាញ់ ក៏ចាញ់ទាំងប្រផុតប្រផើយដែរ។
ក្រោយទទួលបានជ័យជម្នះលើក្រុម Lion City Sailors ដែលជាក្រុមខ្លាំងលេងពានកម្រិតទី២ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក Matthew McConkey បានកោតសរសើរពីកូនក្រុមរបស់លោកបង្ហាញសមត្ថភាពដ៏ល្អ ប៉ុន្តែមិនទាន់ឈានដល់កម្រិតដែលលោកចង់បានឡើយ។

លោកបាននិយាយថា ៖«ក្រុមរបស់យើងមិនទាន់ឈានដល់កម្រិតដែលយើងចង់បានទេ ប៉ុន្តែក្រុមរបស់យើងបានក្លាយជាក្រុមមួយអាចប្រកួតប្រជែងបាន។ រឿងមួយដែលអ្នកគ្រប់គ្នាមិនអាចប្រកែកបានគឺរាល់ការប្រកួត ពួកយើងតែងតែប្រជែងខ្លាំងរហូត ទោះជាឈ្នះ ចាញ់ ឬស្មើក៏ដោយ»។
អ្វីដែលសំខាន់នោះគឺគ្រូបង្វឹករូបនេះបានកោតសរសើរកីឡាបាល់ទាត់កម្ពុជាកំពុងរីកចម្រើនជាលំដាប់។ លោក Matthew បានប្រាប់ថា ៖«បាល់ទាត់នៅកម្ពុជាកំពុងរីកចម្រើន។ ពីមួយឆ្នាំទៅមួយឆ្នាំរីកចម្រើនរហូត។ ខ្ញុំនៅកម្ពុជាបួនប្រាំឆ្នាំហើយគឺខ្ញុំអាចនិយាយបានថា បាល់ទាត់កម្ពុជាពិតជាកំពុងរីកចម្រើនខ្លាំងមែន»។

ព្រះខ័នរាជស្វាយរៀង រកបាន ៧ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល នៃពាន ASEAN Club Championship ក្នុងរដូវកាល ២០២៥-២៦ ស្មើនឹងរដូវកាលមុន ប៉ុន្តែនៅសល់ ១ ប្រកួតក្នុងដៃទៀត។ ប្រសិនបើការប្រកួតចុងក្រោយឈ្នះក្រុម Bangkok United នោះព្រះខ័នរាជស្វាយរៀង នឹងទទួលបាន ១០ ពិន្ទុ ប៉ុន្តែប្រសិនបើស្មើ ក៏បាន ៨ ពិន្ទុដែលអាចជាស្ថិតិល្អជាងរដូវកាលមុន៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


