ព័ត៌មានជាតិ
កម្ពុជា និងអូស្រ្តាលី បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តចំពោះការរឹតចំណងទាក់ទងឱ្យកាន់តែរឹងមាំ
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយភាគីទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាទ្វេភាគីប្រទេសទាំងពីរ។

នោក្នុងជំនួបកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងបានចាត់ទុកអូស្ត្រាលីជាដៃគូគួរឱ្យទុកចិត្ត ដែលបានឆ្លុះបញ្ចាំងតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី លើវិស័យនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

លោករដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីជាទៀងទាត់ ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក៏ដូចជាលើកកម្ពស់ភាពជាដៃគូឈានឡើងមួយកម្រិតថែមទៀត។

លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកន្លងមក ហើយជាពិសេសលោកបានលើកឡើងពីសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


