ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនបង្កើនការជួបប្រចាំខែ ដើម្បីឆាប់បញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងមុនដាច់ឆ្នាំនេះ
ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២៦ ហ្វីលីពីនបានដាក់ចេញនូវ «យុទ្ធសាស្ត្របង្កើនល្បឿន» ដើម្បីបញ្ចប់ការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលបានអូសបន្លាយពេលជិត ២ទសវត្សរ៍មកហើយ។

យោងតាមសារព័ត៌មាន CNA លោកស្រី Theresa Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានប្រកាសនៅឯវេទិកាមួយក្នុងប្រទេសសិង្ហបុរីនាថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦នេះថា អាស៊ាន និងចិនបានព្រមព្រៀងគ្នាប្តូរពីការជួបគ្នា ៣ខែម្តង មកជាការជួបគ្នារៀងរាល់ខែវិញ ដើម្បីដោះស្រាយចំណុចរសើបដែលនៅសេសសល់ឲ្យបានមុនដំណាច់ឆ្នាំនេះ។ ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅតំបន់សមុទ្រ ដែលទាមទារឲ្យមានក្រមប្រតិបត្តិមួយមានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ (UNCLOS)។
ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅតែមានឧបសគ្គធំៗចំនួន៤ ដែលហៅថា «ចំណុចរបត់សំខាន់» រួមមាន៖ ឋានៈគតិយុត្តនៃក្រមប្រតិបត្តិ (ថាតើត្រូវចងកាតព្វកិច្ចច្បាប់ដែរឬទេ) វិសាលភាពភូមិសាស្ត្រដែលត្រូវគ្របដណ្តប់ និយមន័យនៃ«ការអត់ធ្មត់ខ្ពស់» និងទំនាក់ទំនងរវាងក្រមថ្មីនេះជាមួយនឹងសេចក្តីថ្លែងការណ៍ចាស់ (DOC)។ ហ្វីលីពីនសង្ឃឹមថា ភាពញឹកញាប់នៃកិច្ចប្រជុំនឹងជួយឲ្យភាគីទាំងអស់ រួមទាំងចិន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ អាចឈានទៅរកការឯកភាពគ្នាជាធ្លុងមួយ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


