សន្តិសុខសង្គម
ឆេះទីតាំងស្តុកទុយោសម្រាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ខាតបង់ប្រហែល ២លានដុល្លារ
ទីតាំងស្តុកទុយោមួយកន្លែង ដែលមានទុយោគរដូចភ្នំ ត្រូវបានអគ្គីភ័យបំផ្លាញគ្មានសល់ និងមានការខាតបង់រាប់លានដុល្លារផងដែរ ដែលទុយោនេះ ជារបស់ក្រុមហ៊ុនម៉ៅការសម្រាប់តភ្ជាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងទាំងមូល។

ហេតុការណ៍ដ៏រន្ធត់ និងមានអណ្ដាតភ្លើងពេញផ្ទៃមេឃផងនោះបានកើតឡើងនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ គឺបានកើតឡើងត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលជាទីតាំង ស្តុកទុយោទឹក ចំនួន ១កន្លែង របស់ក្រុមហ៊ុន គិរីដងរែក ទទួលម៉ៅការដាក់ ប្រព័ន្ធទុយោរំដោះទឹកកខ្វក់ចេញពីក្រុង។
បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ការឆាបឆេះនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ដោយគ្រាន់តែដឹងថាពេលដែលចាប់ផ្ដើមឆាប់ឆេះដំបូងគឺមានរថយន្តរបស់ក្រុមហ៊ុនចំនួន ២គ្រឿង បានចូលទៅបាញ់ពន្លត់ ប៉ុន្តែមិនអាចទប់ទល់នឹងសភាពការណ៍បាន ដោយសារតែអណ្ដាតភ្លើងកាន់តែឆាប់ឆេះខ្លាំងឡើង ទើបហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមកជួយអន្តរាគមន៍ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ ព្រោះរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅក្បែរបាន ដោយសារតែផ្សែង និងអណ្ដាតភ្លើងខ្មួលខ្មាញ់ខ្លាំងពេក ដោយនៅពេលនោះដែរមន្ត្រីអគ្គីភ័យ ក៏បានរងរបួសមួយចំនួនដែរដោយសារពុលនឹងផ្សែង។

តាមការប៉ាន់ស្មានជាបឋមរបស់សមត្ថកិច្ច គឺសម្ភារខូចខាត មានតែទុយោប៉ុណ្ណោះ ដោយអស់ប្រហែល ២ ០០០ ០០០ ( ពីរលានដុល្លាអាមេរិក) រីឯមូលហេតុ ស្ថិតក្នុងការស្រាវជ្រាវ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ត្រូវបានកម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញរថយន្តចំនួន ៧គ្រឿង រថយន្តរបស់ក្រុមហ៊ុនចំនួន ២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន ១៦រថយន្ត ទើបមិនបង្កឱ្យឆេះឆ្លងទៅផ្ទះប្រជាពលរដ្ឋ៕



អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


