កីឡា
ពានស្វាយរៀងខាប់អាយុ ១៥ ឆ្នាំ លើកទី២ ឈានដល់វគ្គផ្តាច់ព្រ័ត្រ ថ្ងៃសៅរ៍នេះ
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុ ១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ នាចុងសប្តាហ៍នេះហើយ បន្ទាប់ពីបានរង់ចាំពេលវេលាល្អអស់រយៈពេលប្រមាណជាងមួយខែមកហើយ។

ក្រុមដែលឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក និងក្រុមដណ្តើមចំណាត់ថ្នាក់លេខ ៣ បានរកឃើញតាំងពីខែធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែដោយសារពេលវេលាមមាញឹក ទើបត្រូវបានពន្យារពេលដើម្បីរកពេលវេលាល្អសម្រាប់ការប្រកួតថ្ងៃផ្តាច់ព្រ័ត្រ។

ពេលនេះកាលបរិច្ឆេទនៃការប្រកួតត្រូវបានប្រកាសជាផ្លូវការហើយគឺ នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកីឡដ្ឋានខេត្តស្វាយរៀង។ វេលាម៉ោង ២ រសៀល ជាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ រវាង ក្រុមយុវជនសាមគ្គីអាយុ ១៥ ឆ្នាំ ជាមួយក្រុម សាលាបឋមសិក្សាជ្រៃធំអាយុ ១៥ ឆ្នាំ។
នៅវេលាម៉ោង ៤ រសៀល ជាការប្រកួតដណ្តើមជើងឯករវាង ក្រុមព្រះខ័នរាជស្វាយរៀងអាយុ ១៥ ឆ្នាំ ជាមួយ ក្រុមគោព្រៃជ្រៃធំអាយុ១៥ឆ្នាំ។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមគោព្រៃភូមិស្វាយធំ បានយកឈ្នះលើក្រុម យុវជនសាមគ្គី ក្នុងលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥។

ចំណែក ក្រុមព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៥ ឆ្នាំ បានយកឈ្នះលើក្រុម សាលាបឋមសិក្សាជ្រៃធំ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥។
ដូច្នេះក្រុមឈ្នះ ប៉ះ ក្រុមឈ្នះ ដើម្បីដណ្តើមជើងឯក ខណៈក្រុមចាញ់ ប៉ះ ក្រុមចាញ់ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


