ព័ត៌មានអន្ដរជាតិ
និស្សិតថៃ តវ៉ាមួយយប់ទល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ខណៈបាតុកម្មផ្ទុះឡើង នៅកន្លែងផ្សេងៗ
ក្រុមនិស្សិតនៅខេត្ត មហាសារ៉ាខាម ប្រទេសថៃ បានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត ខណៈនៅខេត្ត ឈុនបុរី ឯណោះក៏ផ្ទុះបាតុកម្មស្រដៀងគ្នានេះដែរ។

នៅ មហាសារ៉ាខាម, បើយោងតាមការផ្សាយរបស់ Thai Enquirer នៅថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ ក្រុមនិស្សិតបានទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតទី១ ខណៈមកដល់ម៉ោង៣ភ្លឺទៅហើយនោះ ពួកគេនៅតែជួបជុំ មិនព្រមបំបែកគ្នាឡើយ។
ពួកគេតវ៉ាថា មានភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត ដូច្នេះត្រូវតែរាប់ឡើងវិញប្រកបដោយតម្លាភាព។ ទន្ទឹមនោះពួកគេបង្ហាញនូវក្តីព្រួយបារម្ភចំពោះភាពមិនស៊ីគ្នារវាងការបូកសរុបលទ្ធផល នៅតាមមណ្ឌលបោះឆ្នោត និងលទ្ធផលផ្លូវការដែលចេញផ្សាយនៅពេលក្រោយ ការកែប្រែតួលេខចំនួនអ្នកមកបោះឆ្នោត និងការរកឃើញឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានគេយកទៅបោះចោលក្នុងធុងសំរាមនៅឯកន្លែងរាប់សន្លឹកឆ្នោត។

ចំណែកនៅ ឈុនបុរី, បើយោងតាមការផ្សាយរបស់ Khaosod ក្រុមអ្នកបោះឆ្នោត និងតំណាងគណបក្សនយោបាយក្នុងខេត្តនេះ បានលើកគ្នាមកឡោមព័ទ្ធទីតាំងរក្សាទុកហិបឆ្នោត ដើម្បីពិនិត្យមើលថា តើសន្លឹកឆ្នោតរបស់ពួកគេនៅរក្សាសុវត្ថិភាព និងមិនមានការកែឬក្លែងបន្លំដែរឬទេ ខណៈមានហេតុការណ៍ដាច់ចរន្តអគ្គិសនីក្នុងអំឡុងពេលរាប់ឆ្នោតនៅតាមមណ្ឌលមួយចំនួន ដូចជានៅតំបន់ Bang Saen ដែលភ្លើងបានដាច់អស់រយៈពេលជាង ៤០ នាទី។

ដោយសារបញ្ហាអគ្គិសនីនេះ, អ្នកបោះឆ្នោតនៅឈុនបុរី មិនអស់ចិត្តនឹងលទ្ធផលឡើយ ហើយសង្ស័យថា មានភាពមិនប្រក្រតី ដូច្នេះពួកគេទាមទារឲ្យមានការរាប់ឆ្នោតឡើងវិញដើម្បីតម្លាភាព។
យ៉ាងណា មកទល់ពេលនេះ មិនទាន់មានការរាប់ឆ្នោតឡើងវិញនៅឡើយទេ ដោយសារមន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រាប់ឲ្យក្រុមអ្នកតវ៉ាប្រមូលឯកសារព័ស្តុតាង ដើម្បីដាក់ពាក្យបណ្ដឹងផ្លូវការនៅថ្ងៃទី១០ខែកុម្ភៈ ដើម្បីឲ្យដំណើរការតាមផ្លូវច្បាប់អាចចាប់ផ្តើមបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


