សន្តិសុខសង្គម
ឃាត់ខ្លួនបានហើយ ចៅបង្កើតចាប់អូសជីដូនបង្កើតអាយុ៩០ឆ្នាំ ទំលាក់ពីលើគ្រែ និង វាយរហូតដល់ស្លាប់
កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបាន បើកការស្រាវជ្រាវភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងថា មានបុរសម្នាក់មានជំងឺជនវិបល្លាសស្មារតី(សតិមិនប្រក្រតី) បានប្រើអំពើហិង្សាដោយចេតនា ចាប់ទាញជីដូន ទម្លាក់ពីលើគ្រែខាងក្រោមផ្ទះ និងវាយបណ្តាលឲ្យរបួសជាច្រើនកន្លែងរហូតដល់ស្លាប់។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានអោយដឹងថាកាលពីវេលា១១ព្រឹក ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជនសង្ស័យម្នាក់ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានសតិមិនប្រក្រតី (ជនវិបល្លាសស្មារតី ) បានប្រើអំពើហិង្សាវាយជនរងគ្រោះ បណ្តាលឲ្យរបួសជាច្រើនកន្លែងរហូតដល់ស្លាប់។
បើតាមប្រភពពីអ្នកជិតខាងបានអោយដឹងទៀតថា នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទីព្រឹក ជនសង្ស័យបានទាញជនរងគ្រោះ ទម្លាក់ពីលើគ្រែ ខាងក្រោមផ្ទះ និងវាយជនរងគ្រោះ បណ្តាលឲ្យរបួសជាច្រើនកន្លែង ឃើញដូចនេះក្មួយស្រីរបស់ជនរងគ្រោះ បានទៅរកមក ប្រាប់មេភូមិពី សកម្មភាពរបស់ជនសង្ស័យដែលបានប្រព្រឹត្តទៅលើជនរងគ្រោះដែលជាជីដូន។ លុះដល់ពេល ត្រឡប់មកពីផ្ទះមេភូមិវិញបាននាំគ្នាមករៀបចំកន្លែងឲ្យជនរងដោយគ្រាដាក់នៅលើគ្រែក្រោមផ្ទះ ដើម្បីបញ្ចុកបបរ នឹងទឹក តែជនសង្ស័យស្រែកឡូឡា តាមរករឿងមិនឲ្យបញ្ចុកបបរជនរងគ្រោះឡើយ។


លុះដល់ម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក្មួយស្រីបានទៅប្រាប់កម្លាំងប៉ុស្តិ៍គគីរឲ្យជួយមកមើលជនសង្ស័យ ព្រោៈមិនអោយខ្លួនចូលមើលជនរងគ្រោះដើម្បីបញ្ចុកបបរ និងទឹក។ ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍គគីរបានចុះទៅដល់ផ្ទះជនរងគ្រោះ រួចបាននិយាយណែនាំជនសង្ស័យឈប់ស្រែកឡូឡា ពេលនោះជនសង្ស័យក៏យល់ព្រម ។ រហូតដល់ម៉ោង១៤និង៤០នាទី ថ្ងៃខែឆ្នាំដដែល ទើបសាប់ញាតិជនរងគ្រោះបានរាយការណ៍មកនគរបាលប៉ុស្តិ៍គគីរប្រាប់ថាជនរងគ្រោះបានដាច់ខ្យស់ស្លាប់។
បន្ទាន់ពីទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍គគីរ សហការណ៍ជំនាញយុត្តិធម៌នៃអធិការដ្ឋានស្រុកកៀនស្វាយបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦នៅម្តុំជញ្ជីងថ្លឹងរថយន្ត ឋិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពទាញជីដូនចាស់ជរា ទម្លាក់ពីលើគ្រែនិងវាយដំរហូតដល់ស្លាប់បាន១ថ្ងៃ។


សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស ជាជនវិបល្លាសស្មារតី ធ្លាប់ទៅរស់នៅប្រទេសអូស្រ្តាលី អស់រយ:ពេល ២០ឆ្នាំ ជាមួយម្តាយបង្កើត ដោយសារជួបគ្រោះថ្នាក់ចរាចរ ប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរនៅប្រទេស អូស្រ្តាលី ព្រមទាំងមានសំបុត្របញ្ជាក់ពីពេទ្យនៅប្រទេសអូស្រ្តាលី ផងដែល ទើបសមត្ថកិច្ចប្រទេស អូស្រ្តាលី បានចាត់បញ្ជូន អោយមករស់នៅប្រទេសកម្ពុជាវិញ នៅជាមួយជនរងគ្រោះឈ្មោះ ប៊ូ សុឃន ភេទស្រី ត្រូវជាជីដូនបង្កើត វ័យជរា ហើយ។ កន្លងមកអោយតែជនសង្ស័យមានអាការៈធ្វើទុក មិនស្រួលខ្លួនជនសង្ស័យតែងតែ ចាប់ធ្វើបាបជនរងគ្រោះជាញឹកញាប់ ហើយកម្លាំងនគរបាលប៉ុស្ដិតែងតែចុៈអន្តរាគមន៍រហូត នឹងធ្លាប់ឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់រយៈពេល១ឆ្នាំកាលពីកំឡុងឆ្នាំ២០១៩ពីបទ”គំរាមកំហែង ថា សម្លាប់”ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


