Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​ឈ្នះឆ្នោត លោកស្រី Takaichi ក្ដាប់​អំណាចកំពូលចំនួន​៣ ដើម្បីប្តូរមុខមាត់​ជប៉ុនទាំង​ស្រុង

បានផុស

នៅ

លោកស្រី​នាយករដ្ឋមន្ត្រី Sanae Takaichi បានទទួល​សំឡេង​គាំទ្រ​ជាប្រវត្តិសាស្ត្រ បន្ទាប់ពីគណបក្ស LDP និងគណបក្ស Ishin ឈ្នះអាសនៈដ៏ច្រើនលើសលប់រហូតដល់​៣៥២​អាសនៈ ក្នុងការបោះឆ្នោត​កាលពីថ្ងៃអាទិត្យ​ទី​៨ខែ​កុម្ភៈ​ឆ្នាំ​២០២៦។ ជ័យជម្នះនេះផ្ដល់​ឲ្យ​លោកស្រីនូវ «អំណាចកំពូលៗ» ចំនួន៣ ដែលនឹងផ្លាស់ប្តូររបៀបដឹកនាំប្រទេសជប៉ុនទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Sanae Takaichi (រូបថត៖ Reuters)

ទីមួយគឺ «អំណាចច្រានចោលការបដិសេធ»៖ មាត្រា៥៩ នៃរដ្ឋធម្មនុញ្ញអនុញ្ញាត​ឲ្យ​លោកស្រីអនុម័តច្បាប់ភ្លាមៗ ទោះបីជាសភាជាន់ខ្ពស់មិនយល់ព្រម​ក៏ដោយ។ ទីពីរគឺ «អំណាចកែប្រែរដ្ឋធម្មនុញ្ញ»៖ លោកស្រីបានឆ្លងផុតឧបសគ្គផ្លូវច្បាប់ដំបូងបង្អស់ ដើម្បីឈានទៅរកការកែប្រែមាត្រា៩ នៃរដ្ឋធម្មនុញ្ញសន្តិភាព ដែលហាមឃាត់មិន​ឲ្យ​ជប៉ុនបង្កើតកងទ័ព ឬប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយជម្លោះអន្តរជាតិឡើយ។ លោកស្រី Takaichi​ ចង់កែប្រែមាត្រានេះ ដើម្បីទទួលស្គាល់កងកម្លាំងស្វ័យការពារ (SDF) ជាកងទ័ពជាតិផ្លូវការ។។ អំណាច​ទីបីគឺ «អំណាចគ្រប់គ្រងថវិកាដាច់ខាត»៖ ដែលអនុញ្ញាតឲ្យលោកស្រីបង្កើនកញ្ចប់ថវិកាការពារជាតិដល់២%​នៃ GDP និងកាត់បន្ថយពន្ធអាហារដើម្បីជួយប្រជាជន ដោយគ្មានការរារាំង។

លោកស្រី Takaichi បានប្រកាសនៅទីស្នាក់ការគណបក្ស​ LDP ថា «សម័យកាលនៃភាពស្ទាក់ស្ទើរត្រូវបានបញ្ចប់ហើយ»។ ជាមួយនឹងការគាំទ្រដ៏ខ្លាំងក្លាក្នុងដៃ «ស្ត្រីមុខ​ដែក»នៃប្រទេសជប៉ុនរូបនេះ ឥឡូវ​មានអំណាចពេញលេញក្នុងការកំណត់វាសនាជាតិហើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម