កីឡា
កីឡាករខ្មែរ ៣ នាក់ឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក ខណៈ ឡៅ ចិត្រា ម្នាក់គត់ចាញ់
ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរជើងឯកពិភពលោក លើកទី៦ ប្រចាំឆ្នាំ ២០២៥ បានបញ្ចប់ថ្ងៃទី១ កាលពីយប់មិញថ្ងៃ អង្គារ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ដោយកីឡាករគុនខ្មែរ ៣ នាក់បានទទួលជ័យជម្នះ ខណៈមានតែ ឡៅ ចិត្រា ម្នាក់គត់ បានបរាជ័យ។

ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរជើងឯកពិភពលោកយប់មិញ បានដំណើការ ៤ គូ ក្នុងនោះគូទី ១ កីឡាករ ហាន់ ពី បានយកឈ្នះកីឡាករ ឥណ្ឌូណេស៊ី យេសុន មូសស្តាមូ ដោយផ្តួលឱ្យសន្លប់ទឹកទី ១។ គូទី ២ បឺត សង្ឃឹម ផ្តួលឱ្យកីឡាករ ហ្វីលីពីន ខេវិន ឡាប៉ាខេន សន្លប់ទឹកទី ១។ គូទី ៣ ឈឿង ល្វៃ យកឈ្នះកីឡាករ អាល្លឺម៉ង់ ជេន ដោយពិន្ទុ និងចុងក្រោយកីឡាករ ឡៅ ចិត្រា ចាញ់ពិន្ទុកីឡាករ បារាំង ម៉ីសស៊ី គូប៉ីឡា។

គួរឱ្យដឹង ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកពិភពលោក បានរៀបចំឡើង ៥ លើករួចមកហើយ ខណៈទាំងឆ្នាំ ២០២៦ នេះទៀត គឺជាលើកទី៦។ ព្រឹត្តិការណ៍ទាំងមូល ចាប់ផ្តើមពីថ្ងៃទី១០ ដល់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅខេត្តព្រះសីហនុ ដោយមានការប្រកួតកម្រិតមិនអាជីព កម្រិតអាជីព និងដណ្តើមខ្សែក្រវាត់៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


