ព័ត៌មានអន្ដរជាតិ
នៅថៃ ផ្ទុះបាតុកម្មច្រើនកន្លែង តវ៉ាលទ្ធផលឆ្នោត ដែលពោរពេញដោយការក្លែងបន្លំ
ស្ថានការណ៍នៅប្រទេសថៃក្រោយការបោះឆ្នោត កាន់តែក្តៅទៅៗហើយ ដោយសារតែមានការធ្វើបាតុកម្មជាច្រើនកន្លែងនៅតាមបណ្តាខេត្តនានា ជាពិសេសតាមមណ្ឌលរាប់សន្លឹកឆ្នោតតែម្តង។

ប្រជាពលរដ្ឋ នាំគ្នាចេញមកតវ៉ា និងឡោមព័ទ្ធមណ្ឌលរាប់សន្លឹកឆ្នោត ដោយសារពួកគេមិនពេញចិត្តនឹងការបកស្រាយរបស់មន្ត្រីបោះឆ្នោត ហើយសង្ស័យថាមានការបន្លំលទ្ធផល និងខ្វះតម្លាភាព។
តាមការផ្សាយរបស់ Amarin កាលពីថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ ក្នុងខេត្ត Chonburi មានភាពវឹកវរខ្លាំងនៅមណ្ឌលទី៣ បន្ទាប់ពីធ្លាយព័ត៌មានថា មន្ត្រីបានលួចដឹកជញ្ជូនហឹបឆ្នោតទៅទុកក្នុងឃ្លាំងងងឹតមួយនាពេលយប់។ លោក Wiroj Lakkhanaadisorn សមាជិកសភាបក្សប្រជាជន ក៏បានចុះទៅដល់ទីតាំងនោះដើម្បីតាមរកហឹបឆ្នោតដែល បាត់ដាន។

ចំណែកនៅខេត្ត Chai Nat អ្នកគាំទ្របក្សប្រជាជន បានសម្រុកទៅកាន់សាលាខេត្ត ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីរកឃើញថាចំនួនសន្លឹកឆ្នោតមានភាពមិនប្រក្រតី ពោលគឺសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោត រហូតដល់ជិត ៧ ០០០ សន្លឹក។
រីឯនៅខេត្ត Udon Thani, បេក្ខជនសមាជិកសភាម្នាក់បានសម្រុកទៅតវ៉ានៅមណ្ឌលគណៈកម្មាធិការខេត្ត ដោយសារតែគាត់បានបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់ ប៉ុន្តែលទ្ធផលផ្លូវការដែលប្រកាសចេញមក បែរជាបង្ហាញថាលទ្ធផលរបស់គាត់គឺ «សូន្យសំឡេង» ទៅវិញ។

ងាកទៅ Pathum Thani មានការចោទប្រកាន់ថា មន្ត្រីបានយកក្រណាត់ទៅគ្របកាមេរ៉ាសុវត្ថិភាព (CCTV) នៅមណ្ឌលទី៧ ដែលធ្វើឲ្យមហាជនកាន់តែសង្ស័យពីភាពមិនស្មោះត្រង់។
នៅ ខេត្ត មហាសារ៉ាខាម ក្រុមនិស្សិតបានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត។

ចុងក្រោយបំផុតគឺនៅរាជធានីបាងកកតែម្តង ដោយនិស្សិតថៃជាច្រើននាក់ បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំនិងទិញសន្លឹកឆ្នោត។
បាតុករទាមទារឲ្យមានការពន្យល់និងបញ្ជាក់ឲ្យច្បាស់អំពីករណីសង្ស័យជាច្រើនដូចជាការដាច់ភ្លើងពេលរាប់សន្លឹកឆ្នោតនៅមណ្ឌលខ្លះភាពមិនស៊ីគ្នារវាងលទ្ធផលដែលបានប្រកាសនិងចំនួនសន្លឹកឆ្នោតជាក់ស្តែង ការគូសសញ្ញារាប់សន្លឹកឆ្នោតមិនច្បាស់ ឬមិនមានតម្លាភាពនិងការសង្ស័យលើការកែបន្លំតួលេខ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


