Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីត្រៀមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីអន្តរាគមន៍ និងសង្គ្រោះពលរដ្ឋ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ ជាមួយការណែនាំឱ្យមន្ត្រីអនុវត្ត ដោយតំបូងគេ គឺត្រូវជួយសង្គ្រោះជីវិតមនុស្ស ជាមួយការណែនាំឱ្យត្រៀមរថយន្តសង្គ្រោះនៅទីតាំងកើតហេតុជាស្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធគ្រោះអគ្គិភ័យ យើងបានត្រៀមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានអគ្គិភ័យកើតឡើងជាមួយនិងការណែនាំឱ្យមន្ត្រីអនុវត្ត ដោយតំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស ជាមួយការណែនាំឱ្យត្រៀមរថយន្តសង្គ្រោះនៅទីតាំងកើតហេតុជាស្រេច។ នៅពេលបច្ចុប្បន្ន ការអន្តរាគមន៍លើគ្រោះអគ្គិភ័យនេះ នៅមានបញ្ហាប្រឈមច្រើន ដោយសារនៅភ្នំពេញមានអគារខ្ពស់ៗ រហូតដល់កម្ពស់៤៥ ទៅ៤៧ជាន់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យបាននៅគ្រោះអគ្គិភ័យនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម