Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច បង្ហាញមុខកូនប្រុសដែលអាចជាអ្នកបន្តវេនសិល្ប:ចម្រៀងសម័យដើមពីខ្លួន

បានផុស

នៅ

តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះម៉ាច បានទម្លាយអារម្មណ៍មោទនភាពជាខ្លាំង ដែលលោកមានកូនប្រុសម្នាក់មានដុងសិល្បៈដែលអាចបន្តវេនលោកបាន ខណ:អ្នកគាំទ្របង្ហាញការលើកទឹកចិត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក សុះ ម៉ាច បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនទើបតែមានអាយុ ៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានដុងផ្នែកសិល្ប:ចម្រៀងទាំងបុរាណ និងសម័យថ្មី ដែលពេលអនាគតនឹងអាចបន្តវេនខាងផ្នែកសិល្ប:មួយនេះបាន បន្ទាប់លោកនឹងចូលនិវត្តិន៍នៅពេលមានវ័យចំណាស់។

លោក សុះ ម៉ាច បានរៀបរាប់ថា “អ្នកដែលនឹងបន្តវេនពីខ្ញុំ ប្រហែលជាគាត់ហើយ ជីមមី ចូលចិត្តចម្រៀងសម័យដើមនិងសម័យថ្មី និងបទបរទេសគាត់ច្រៀងបានល្អ ទោះបីខ្ញុំមិនបានបង្ហាត់គាត់ក៏ដោយ ចំណែកឯបងប្រុសគាត់ជំនាញហ្គីតា បងស្រីច្រៀងតែបទបរទេសប៉ុណ្ណោះ រីករាយថ្ងៃកំណើតកូនគម្រប់៨ឆ្នាំ”។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប: ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍​ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០ ។ ជាក់ស្តែង បច្ចុប្បន្នលោក សុះ ម៉ាច ក៏ជាគ្រូបង្រៀនផ្នែកបង្ហាត់សិស្សទៀតផង៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម