Connect with us

កីឡា

នេះ​ស្មាត់​ឆ្នើម​ៗ ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទាត់ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ កំពុង​ដំណើរ​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ គួន ម៉ុម

ក្រុម​ទាំង ៣២ មាន​កីឡាករសំខាន់​រៀង​ៗ​ខ្លួន ប៉ុន្តែ​មាន​ក្រុម​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ។ កីឡាករវាយ​ផ្តាច់​​ល្អ​ៗ​មាន​ក្រុម​វិសាខា ក្រសួង​មហា​ផ្ទៃ ស្នងការដ្ឋាន​រាជ​ធានី និង ស្នងការរាជ​ធានី​ភ្នំពេញ។

កីឡាករ ពិន សារ៉ុន

ក្លិប​បាល់ទះ វិសាខា អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​ដែល​មាន​កម្រិត​គុណភាព​ល្អ​ជាង​គេ​។ កីឡាករ​វាយ​ផ្តាច់​លេច​ធ្លោ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺ គួន ម៉ុម ជា​ស្មាត់​ស្លាប​ស្តាំ និង ពិន សារ៉ុន ជា​ស្មាត់​ស្លាប​ឆ្វេង។ កីឡាករ​ទាំង​ពីរ​ពិត​ជា​ធ្វើ​​បាន​ល្អ​ណាស់ បន្ទាប់​ពី​មាន​អ្នក​ប៉ះ​សេហ្វីលីពីន Retamar។

កីឡាករ Rariel Herrera

ក្រុម​បាល់ទះ​ស្នងការដ្ឋាន​ខេត្ត ស្វាយរៀង ​​មាន​កីឡាករ​បរទេស ២ នាក់ និង​ជម្រើស​ជាតិ​កម្ពុជា ​១ ​នាក់។​ កីឡាករ​សញ្ជាតិ​វៀតណាម ង្វៀន វ៉ាន់ងុកដុយ លេង​តួនាទី​ជា​ស្មាត់​ឆ្វេង និង​កីឡាករ​ឥណ្ឌា Prafu លេង​តួនាទី​ជា​ស្មាត់​ស្តាំ ចាប់ដៃ​ជា​មួយ​ អ្នក​ប៉ះ​សេ​ជម្រើស​ជាតិ​កម្ពុជា សួន ចាន់ណារ៉ូ។

កីឡាករ ង្វៀន វ៉ាន់ងុកដុយ

ក្រុម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ ពី​ព្រោះ​ពួក​គេ​មាន​កីឡាករ​​ល្អ​ៗ​ជា​ច្រើន។ ពួក​គេ​មិន​មាន​​កីឡាករ​បរទេស ប៉ុន្តែ​មាន​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ៣​នាក់​គឺ មឿង ម៉េងឡាយ ជា​ស្មាត់​ស្តាំ និង ធី ម៉េងហួង ជា​ស្មាត់​ឆ្វេង ព្រម​ទាំង​អ្នក​ប៉ះសេ កែវ ស្រេងលីហួរ។

កីឡាករ មឿន ម៉េងឡាយ

ក្រុម​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ ជា​ក្រុម​​មួយ​អាច​ប្រជែង​ជើង​ឯក​។ ពួក​គេ​មាន​ស្មាត់​បរទេស​គឺ​កីឡាករ Raciel Herrera ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​កម្ពុជា។ ជា​មួយ​គ្នា​នេះ ពួក​គេ​មាន​កីឡាករ​ រុន សុខជា និង ចាន់ វាសនា ព្រម​ទាំងអ្នក​ប៉ះ​សេ​ជាប់​ជម្រើស​ជាតិ​កម្ពុជា យុន ខេមរៈ។

កីឡាករ ធី ម៉េងហួង

ក្រុម​បាល់ទះ​ខេត្តព្រៃវែង បាន​នាំ​ចូល​កីឡាករ​បរទេស ២ នាក់​គឺ Viko និង Amin ដែល​ជា​កីឡាករ​ឥណ្ឌូណេស៊ី។ កីឡាករ​ទាំង​ពីរ​នាក់​នេះគឺ Amin ជា​ស្មាត់​វាយ​ផ្តាច់​ស្លាប​ស្តាំង ខណៈ​ Viko ជា​អ្នក​ប៉ះសេ ប៉ុន្តែ​រូប​គេ​ក៏​អាច​លេង​ប្រយុទ្ធ​ស្លាប​​បាន​ដែរ៕

កីឡាករ ចាន់ វាសនា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម