Connect with us

កីឡា

យប់មិញកីឡាករគុនខ្មែរ ៤ នាក់ទៀត ដណ្តើមបានខ្សែក្រវាត់គុនខ្មែរពិភពលោក

បានផុស

នៅ

ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរជើង​ឯក​ពិភព​លោក លើក​ទី​៦ ប្រចាំ​ឆ្នាំ ២០២៥ បានបញ្ចប់​ជាស្ថាពរហើយ កាលពីយប់មិញថ្ងៃ សុក្រ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ ខណៈមានកីឡាករគុនខ្មែរ ៤ នាក់បន្ថែមទៀត ដណ្តើមបានខ្សែក្រវាត់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករពេជ្រ អទិទេព

កាលពីថ្ងៃ ពុធ ទី ១១ ខែ កុម្ភៈ កន្លងទៅ មានការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកនេះ ៤ គូរួចហើយ ក្នុងនោះកីឡាករម្ចាស់ផ្ទះ ៣ នាក់ទទួលបានជ័យជម្នះ រួមមាន ហាន់ ពី បឺត សង្ឃឹម និងឈឿង ល្វៃ។ ដោយឡែកមានតែឡៅ ចិត្រា ម្នាក់គត់ ដែលបរាជ័យ។

កីឡាករឈុត សេរីវ៉ាន់ថង

យប់មិញ ការប្រកួតបានដំណើការ ៤ គូទៀត ដោយលទ្ធផលកីឡាករខ្មែរទទួលបានជ័យជម្នះទាំងអស់។ គូទី ១ កីឡាករ ពេជ្រ អទិទេព បានយកឈ្នះកីឡាករ អេស្ប៉ាញ អាយូប ឈីមឡាលី ដោយពិន្ទុ។ គូទី ២ ឈុត សេរីវ៉ាន់ថង បានឈ្នះកីឡាករ ម៉ារ៉ុក ច្រៃហ្វី មួងនី ដោយពិន្ទុ។ គូទី ៣ ព្រំ សំណាង យកឈ្នះកីឡាករ អាមេរិក វ័ន ជែកសុន ដោយពិន្ទុ និងចុងក្រោយកីឡាករ ពេជ្រ សម្បត្តិ ផ្តួលកីឡាករ អារៀណា ចាហានហ្សាហុី ឱ្យសន្លប់ទឹកទី ១។

កីឡាករព្រំ សំណាង

គួរឱ្យដឹង ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ ជើង​ឯក​ពិភព​លោក បានរៀបចំឡើង ៥ លើករួចមកហើយ ខណៈទាំងឆ្នាំ ២០២៦ នេះទៀត គឺជាលើក​ទី​៦។ ព្រឹត្តិការណ៍ទាំងមូល បានចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ នៅ​ខេត្ត​ព្រះ​សីហនុ ដោយ​មាន​ការ​ប្រកួត​កម្រិត​មិន​អាជីព កម្រិត​អាជីព​ និង​​​ដណ្តើម​ខ្សែ​ក្រវាត់៕

កីឡាករពេជ្រ សម្បត្តិ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម