នយោបាយ
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់
“បាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ “។ នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ថ្លែងនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបាន គូសបញ្ជាក់អំពីគោលបំណងសំខាន់ក្នុងការរៀបចំបាឋកថាដ៏មានអត្ថន័យនាឱកាសនេះ ដែលជាវេទិកាផ្សារភ្ជាប់អន្តរជំនាន់ និងជាការរៀបចំដោយអនុលោមតាមទស្សនៈដឹកនាំដ៏មុតស្រួចប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពោលគឺ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ”។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ទាំងការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយដែលជាកម្លាំងបន្តវេនសំដៅធានាបាននូវអន្តរកាលនៃការផ្ទេរជំនាន់ដឹកនាំប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។

ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញមោទនភាព និងដឹងគុណចំពោះគំរូវីរភាព និងការលះបង់នៃថ្នាក់ដឹកនាំជំនាន់មុន រួមជាមួយការចូលរួមរបស់តួអង្គនៅមូលដ្ឋាន ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់ក្រោមក្នុងការគោរព ចូលរួមអនុវត្តតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ដែលជាមូលដ្ឋានមិនអាចខ្វះបានក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មកដល់បច្ចុប្បន្ន។ជាមួយគ្នានេះ

ឯកឧត្តម ក៏បានប្តេជ្ញាបន្តរួមចំណែកដល់ការថែរក្សា ការពារនូវរាល់សមិទ្ធផលដែលជាមរតកដ៏មានតម្លៃ និងបន្តកសាងជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


